(វីដេអូ) អ្នកគ្រូហុងស៊ុយ ណាលី បង្ហើបពីការព្យាករណ៍ថ្មី ពេលប្រទេសជាច្រើនកំពុងវឹកវរនឹងគ្រោះទឹកជំនន់យ៉ាងគំហុក
បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសប្រទេសនៅតំបន់ប៉ែកខាងអាស៊ីយើង ដូចជាប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា និង ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ធ្វើឱ្យជន់លិចផ្ទះសម្បែង ត្រូវជម្លៀសពលរដ្ឋជាច្រើនគ្រួសារឱ្យចាកចេញទៅតំបន់មានទីទួលសុវត្ថិភាព ហើយក្នុងនោះមានប្រជាពលរដ្ឋច្រើននាក់រួចមកហើយ ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ដ៏អាក្រក់នេះ។
គេចាំបានថា កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ គ្រូហុងស៊ុយដ៏ល្បី ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ឯកទេសហុងស៊ុយបែបវិទ្យាសាស្រ្ត បានព្យាករណ៍ទុកចំពោះហេតុការណ៍កើតឡើងនៅក្នុងឆ្នាំ ២០២៤ នេះថា នឹងមានគ្រោះរាំងស្ងួត ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ឬ ធ្វើស្រែសម្ការ តែទន្ទឹមនឹងនោះក៏មានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំគួរឱ្យព្រួយបារម្ភខ្លាំងណាស់ដែរ ហើយមកដល់ពេលនេះ ការព្យាករណ៍របស់អ្នកគ្រូមួយចំនួន ពិតជាត្រឹមត្រូវជាមួយនឹងហេតុការណ៍បច្ចុប្បន្នមែន។
បន្ថែមពីលើការព្រួយបារម្ភនេះ អ្នកគ្រូហុងស៊ុយ ឡុង ណាលី ក៏បានព្យាករណ៍ឱ្យដឹងថា មិនមែនមានតែក្នុងឆ្នាំ ២០២៤ នេះទេ ដែលបណ្ដាប្រទេសមួយចំនួនជួបគ្រោះទឹកជំនន់ ប៉ុន្ដែគ្រោះធម្មជាតិនេះនឹងបន្តដល់ឆ្នាំ ២០២៥ និង ២០២៦ ខាងមុខទៀតផង។
ដោយឡែក ស្របពេលប្រទេសនៅតំបន់អាស៊ីយើងជាច្រើនកំពុងវឹកវរនឹងគ្រោះទឹកជំនន់ដ៏ឃោឃៅនេះ ស្រាប់តែនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកគ្រូ ឡុង ណាលី បានបង្ហើបឱ្យប្រជាពលរដ្ឋមានការត្រៀមខ្លួនទុកមុនថា ៖ «កុំប្រហែស ទឹកអាចលិចកាន់តែធ្ងន់ជាងហ្នឹងទៀតនៅឆ្នាំ ២០៣២»៕
សូមស្ដាប់កិច្ចសម្ភាសរបស់អ្នកគ្រូ ណាលី កាលពីដើមឆ្នាំ ២០២៤ ខាងក្រោម ៖