ត្រៀម CV ទៅ ! រោងចក្រដំឡើងម៉ូតូថ្មីចែសត្រៀមបង្កើតនៅភ្នំពេញ ផ្ដល់ការងារច្រើនបំផុត
ក្រុមហ៊ុន Ny Se Ny Seng Co., Ltd វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ។
រូបភាពតំណាង
តាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមទុន ២,២ លានដុល្លារ និង អាចបង្កើតការងារបានចំនួន ១១១ កន្លែង ។
នៅក្នុងថ្ងៃដដែលនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានផ្ដល់វិញ្ញាបនបត្រទៅដល់ក្រុមហ៊ុន “JACKIE TSENG GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និង ផលិតកាបូបស្ពាយ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៤.៣៧៤ កន្លែង ៕
រូបភាពតំណាង
អត្ថបទដោយ៖ រាជ