ចង់ធ្វើការនៅពន្ធដារដាក់ពាក្យលឿនៗ! អគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ «ក» ២៥៧ នាក់
នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ប្រភេទក្របខណ្ឌ «ក» ចំនួន ២៥៧ នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ចំពោះកាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង គឺចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code។
យ៉ាងណាមិញ ចំពោះសម័យប្រឡង និង មណ្ឌលប្រឡង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទ និង ប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ៕
ចំពោះលក្ខខណ្ឌជ្រើសរើស និង មុខដំណែង មានដូចក្នុងលិខិតខាងក្រោម ៖