មិនចូលចិត្តមនុស្សកុហក! ឥលូវមកដឹងការកុហក ៣ យ៉ាងបាំងមុខ ដឹងហើយអាចកើតក្ដីអាណិតខ្លោចចិត្តវិញ
ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែមិនចូលចិត្តមនុស្សកុហក តែការកុហកខ្លះក៏ស្ថិតក្រោមហេតុផលដើម្បីដំណោះស្រាយ និង ជៀសពីសម្ពោធផងដែរ។ ចំណោមនោះ មានការកុហក ៣ យ៉ាង បើបានដឹងការពិត អ្នកអាចនឹងលែងស្អប់ ហើយអាចថាមកជាអាណិតខ្លោចចិត្តទៀតផង។
១. ធ្វើខ្លួនជាអ្នកមាន
កុហកសាងរូបភាពដូចជាកំពុងហ៊ឺហា មានរបស់ប្រើថ្លៃៗ ដើរលេងកន្លែងលំដាប់ និង ប្រើជីវិតហាយសូរ ដែលតាមពិតអ្វីទាំងអស់នេះ ខ្លះបានដោយសារការជំពាក់ និង ខ្លះជារបស់គេជាដើម។ អ្វីគួរឱ្យអាណិត ពួកគេសុខចិត្តរស់នៅក្នុងស្ថានភាពគ្មានសុវត្ថិភាព និង សម្ពាធពីសង្គម ដើម្បីគ្រាន់តែបានលេចមុខមាត់ខ្ពង់ខ្ពស់ ជាមនុស្សជោគជ័យ និង ល្បីល្បាញ។
២. មានសុភមង្គលក្លែងក្លាយ
ជាទូទៅមនុស្សបែបនេះតែងកុហកតាមរយៈរូបភាពលើបណ្តាញសង្គម ដោយតែងបង្ហោះរូបភាពញញឹម រីករាយជាមួយគ្រួសារ និង សរសេរសារសប្បាយៗ ខណៈធាតុពិតពួកគេកំពុងបិទបាំងពីភាពឯកោ ថប់បារម្ភ និង បញ្ហារកំារកូសនៅក្នុងទំនាក់ទំនង។ ការធ្វើដូចនេះបង្ហាញថា ពួកគេចង់បានសុភមង្គលមួយដែលពិតប្រាកដ ខណៈដែលពួកគេគ្មានការគាំទ្រ និង កំពុងព្យាយាមពុះពារដើម្បីវា។
៣. ធ្វើខ្លួនជាឯករាជ្យបន្ទាប់ពីបែកបាក់
បន្ទាប់ពីបែកបាក់ស្នេហា ពួកគេនិយាយធ្វើដូចជាធូរស្បើយចិត្ត រីករាយលឿនរហ័ស ប៉ុន្តែធាតុពិតពួកគេនៅមានភាពឈឺចាប់នៅឡើយ។ ស្នេហាដែលពិតប្រាកដ មិនងាយកាត់ផ្តាច់ចិត្តបានភ្លាមនោះទេ។ ពេលដឹងការពិត ពួកគេពិតជាគួរឱ្យអាណិត ដែលត្រូវតស៊ូពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរំដោះខ្លួនពីអារម្មណ៍លំបាកមួយនេះ៕