ទុក្ខជាន់ទុក្ខ! ជីវិតកំពុងលំបាកស្រាប់ហើយ តាចេក កំពុងជួបទុក្ខធំ កូនប្រសាជួបគ្រោះថ្នា./ក់បាត់បង់ជីវិតមួយប៉ប្រិចភ្នែក
មហាជនជាច្រើនបានជ្រាបហើយពី តាចេក ដែលធ្លាប់ជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប ប៉ុន្តែមួយរយៈធំចុងក្រោយនេះ លោកហាក់បាត់មុខពីការសម្ដែងកំប្លែងលើកញ្ចក់ទូរទស្សន៍ផ្សេងៗ ដែលគេបានឃើញថាលោកតាកំពុងរស់នៅក្នុងជីវិតដែលមានជីវភាពលំបាកខ្លាំង។
ពិតណាស់ ប៉ុន្មានឆ្នាំកន្លងមកនេះ គេតែងឃើញ លោកតា បង្ហោះរូបភាព និង សារលើហ្វេសប៊ុកបង្ហាញពីការតស៊ូរបស់លោកតា ដែលប្រកបរបរលក់ភេសជ្ជៈ និង លក់ផ្លែឈើតាមដងផ្លូវ ធ្វើឱ្យមហាជនអ្នកគាំទ្រសម្ដែងនូវភាពអាណិតអាសូរដល់លោកតាពន់ពេក។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រខ្លោចចិត្ត និង សោកស្ដាយថែមទៀត ក្រោយពីបានឃើញហ្វេសប៊ុករបស់តារាកំប្លែងជើងចាស់រូបនេះ បង្ហោះសារជូនដំណឹងដ៏ក្រៀមក្រំ ដោយលោកតាបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ម្នាក់ គឺត្រូវជាកូនប្រសាររបស់លោកតាបានទទួលមរណភាពដោយសារគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែក។
សារនោះលោក តាចេក បានរៀបរាប់ថា ៖ «ទុក្ខជាន់ទុក្ខហើយខ្ញុំ ពេលនេះកូនប្រសាខ្ញុំឡានធំបានបុកស្លាប់នៅស្តុបណូកៀ កាលល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤ បានដឹកមកដល់ស្រុកកំណើតនៅអ្នកលឿង កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយសូមវិញ្ញាណខ័នកូនទៅកាន់សុគតិភពជាតិក្រោយសូមកូនអាយុវែងណាកូន។ លេខទំនាក់ទំងខ្ញុំ0889949449.0769949449»៕