ត្រៀមគាំទ្រឱ្យណាណី! ក្រុមបាល់ទះបុរសជម្រើសជាតិខ្មែរយើង ប្រកួតល្ងាចនេះហើយប៉ះសិង្ហបុរី
នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ នេះ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា និង ត្រូវប៉ះជាមួយក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី នៅល្ងាចម៉ោង ៧ : ៣០ នាទី នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
យ៉ាងណាមិញ សម្រាប់ប្រកួតបន្ទាប់ទៀតគឺក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា និង ត្រូវប៉ះជាមួយហ្វីលីពីន នៅថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៧:៣០ នាទី។ ចំណែកនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៣ វិញគឺកម្ពុជានឹងត្រូវប៉ះជាមួយឥណ្ឌូនេស៊ី វេលាម៉ោង ៧:៣០ នាទីផងដែរ៕