មិនលេងសើចទេ! បើមានរបស់ ៣ យ៉ាងនេះក្នុងបន្ទប់ទឹក ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់ស៊យគ្មានថ្ងៃហេង
តើអ្នកដឹងឬទេ សូម្បីតែបន្ទប់ទឹកក៏មានហុងស៊ុយដែរ ព្រោះបន្ទប់ទឹកគឺជាកន្លែងដែលមានថាមពលអវិជ្ជមានច្រើន ប្រសិនបើមិនបានគ្រប់គ្រងត្រឹមត្រូវទេ វាអាចមានផលអវិជ្ជមានដល់ផ្ទះ។ មានរបស់ ៣ យ៉ាងនេះក្នុងបន្ទប់ទឹក ដែលអាចនាំថាមពលអវិជ្ជមាន ដែលយើងមិនធ្លាប់ដឹងពីមុនមក។
១. កញ្ចក់បែក ឬ ប្រេះស្រាំ
បើតាមក្បួនហុងស៊ុយ កញ្ចក់ដែលខូចប្រេះស្រាំត្រូវបានចាត់ទុកថាជារបស់មិនល្អជាទីបំផុត ជាពិសេសគឺនៅក្នុងបន្ទប់ទឹកជាតំបន់មានសំណើម ដែលថាមពលតែងតែធ្វើចលនាជាប្រចាំ។ បើសិនជាមានកញ្ចក់ខូចប្រេះស្រាំនៅក្នុងបន្ទប់ទឹក វាប្រៀបដូចជាការបើកទ្វារស្វាគមន៍ឱ្យថាមពលអវិជ្ជមានចូលមកក្នុងផ្ទះ ដែលនឹងនាំឱ្យមានភាពចលាចល បាត់បង់ទ្រព្យសម្បត្តិ ខាតលាភខាតប្រាក់ ដូច្នេះហើយគួរតែផ្លាស់ប្តូរកញ្ចក់ឱ្យបានឆាប់។
២. ធុងសំរាមដែលគ្មានគម្រប
ក្រៅពីផ្តល់ផលប៉ះពាល់សុខភាព ផ្តល់ក្លិនមិនល្អ ធុងសំរាមដែលគ្មានគម្របនៅក្នុងបន្ទប់ទឹក ក៏ជាប្រភពនៃថាមពលអវិជ្ជមានដែរ។ ថាមពលអវិជ្ជមានពីសំរាមអាចធ្វើឱ្យប៉ះពាល់ដល់ថាមពលផ្ទះទាំងមូល ដោយអាចនឹងនាំឱ្យមានជម្លោះ ភាពចលាចល ឬ ប៉ះពាល់សំណាង ព្រមទាំងភាពចម្រុងចម្រើនរបស់ម្ចាស់ផ្ទះផងដែរ។ ដូច្នេះហើយគួរតែរៀបចំធុងសំរាមនៅក្នុងបន្ទប់ទឹកឱ្យបានត្រឹមត្រូវ។
៣. ច្រាសដុសបង្គន់សើម
បើតាមក្បួនហុងស៊ុយ ការទុកច្រាសដុសបង្គន់ដែលសើមៗនៅក្នុងបន្ទប់ទឹក គឺដូចជាការនាំយកថាមពលអវិជ្ជមានចូលមកក្នុងផ្ទះ វាអាចបណ្តាលឱ្យម្ចាស់ផ្ទះមិនសូវស្រឡះមុខមាត់ មិនស្រស់បស់ ជាពិសេសគឺវាអាចធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះហើយបើសិនជាប្រើហើយគួរតែហាលឱ្យស្ងួតល្អ និង យកទុកដាក់ឱ្យបានត្រឹមត្រូវ៕
ប្រភព៖ Sanook