ទីបំផុត Bank Artit ឆ្លើយតបច្បាស់ៗហើយ ក្រោយល្បីដើរចេញពីប៉ុស្តិ៍លេខ ៧
Bank Artit ជាតារាប្រុសម្នាក់កំពុងតែមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកទស្សនារឿងភាគថៃនាពេលនេះ។ បច្ចុប្បន្នតារាប្រុសរូបនេះមានអាយុ ៣២ ឆ្នាំហើយតែបើនិយាយពីសម្រស់សង្ហាមិនចាញ់កំលោះអាយុ ២០ ឆ្នាំឡើយ។
យ៉ាងណាមិញ បច្ចុប្បន្នលោក Bank Artit ជាតារាសម្ដែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ ៧ ថៃ។ តួយ៉ាងថ្មីៗនេះ ស្រាប់តែផ្ទុះព័ត៌មានថាលោកផុតកុងត្រា និង បានដើរចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍ ៧ ផងដែរ។ ទន្ទឹមនឹងលេចឮព័ត៌មានការចាកចេញពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
បើងាកទៅមើលអ្នកកំលោះ Bank Artit វិញ ក្រោយពីមានការផ្ទុះព័ត៌មានជុំវិញការដើរចេញនេះឡើង លោកក៏បានចេញមុខមកទម្លាយច្បាស់ៗថា ៖ « ខណៈនេះ លោកពុំទាន់អស់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍លេខ ៧ ថៃនៅឡើយទេ។ ក្នុងនោះលោកក៏ពុំទាន់មានគម្រោងចាកចេញទៅណាដូចគ្នា ព្រោះនៅចុងខែនេះលោកនឹងទៅបន្តកុងត្រាជាមួយក្រុមហ៊ុនថែមទៀត។ លោកនៅតែរីករាយ និង ស្រឡាញ់ស្ថានីយទូរទស្សន៍លេខ ៧ ដដែល »៕