អ្នកនៅ Single យូរ មិនប្រាកដថាមិនចង់រៀបការទេ គ្រាន់តែគេរវល់ធ្វើរឿង ៤ យ៉ាងនេះសិន
ពិតណាស់ថាមនុស្សគ្រប់រូបបន្ទាប់ពីពេញវ័យ គួរតែមានគូស្រករ ឬ ដៃគូជីវិតរបស់គេរៀងៗខ្លួន មិនថាជាបុរស ឬ ស្រី្តនោះទេ គ្រាន់តែអ្នកខ្លះឆាប់មានគូ ឯអ្នកខ្លះទៀតកម្រមានគូ ។ ក្នុងនោះផងដែរ ចំពោះអ្នកដែលនៅ Single យូរ មិនទាន់មានគូមិនប្រាកដថាពួកគេមិនរៀបការ ឬ មិនទទួលយកនរណាម្នាក់ធ្វើជាដៃគូរជីវិតនោះឡើយ តែដោយសារតែពួកគេ រវល់ធ្វើរឿងទាំង ៤ យ៉ាងនេះសិននៅមុនពេលរៀបការ ។
១. គិតរឿងរៀនសូត្រឱ្យចប់ចុងចប់ដើម
ជាការពិតណាស់ ភាគច្រើនអ្នកនៅ Single មិនសូវជាផ្តោតអារម្មណ៍ច្រើនទៅលើរឿងស្នេហានោះទេ ច្រើនតែផ្តោតជាសំខាន់ទៅលើរឿងរៀនសូត្រ ដែលភាគច្រើនចូលចិត្តអង្គុយតែនៅកន្លែងស្ងប់ស្ងាត់ ដើម្បីអានសៀវភៅ ស្រឡាញ់ការសិក្សារៀនសូត្រ សន្សំចំណេះដឹងឱ្យបានច្រើន ក្នុងពេលមិនទាន់មានដៃគូស្នេហា ។
២. រវល់គិតរឿងបំពេញការងារ
ចាំបាច់ណាស់ថា ក្រោយពេញវ័យ និង រៀនចប់ មនុស្សគ្រប់គ្នាត្រូវតែមានការងារធ្វើច្បាស់លាស់ ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិត និង បង្កើនសមត្ថភាពណាមួយច្បាស់លាស់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់ទៅលើនរណាម្នាក់ ជាពិសេសអ្នកផ្ទះ ។ ហេតុដូច្នេះហើយ ទើបគេសម្រេចចិត្តមិនទាន់មានស្នេហា ។
៣. គិតពីគ្រួសារសិន
ប្រាកដណាស់ថាអ្នកនៅ Single ភាគច្រើនផ្តោត និង យកចិត្តទុកដាក់ទៅលើគ្រួសាររបស់ខ្លួនឯង ជាងការបំពេញសេចក្ដីសុខស្នេហារបស់ខ្លួន ។ ពួកគេច្រើនតែ គិតពីស្ថានភាពរបស់គ្រួសារ ជាពិសេសគិតពីឪពុកម្តាយ និង បងប្អូន ដើម្បីជួយពួកគាត់ឱ្យមានការរស់នៅក្នុងជីវភាពមួយដែលសមរម្យ ដូចជា ផ្គត់ផ្គង់ជាថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ និង មធ្យោបាយធ្វើដំណើរផ្សេងៗ ជាដើម ។
៤. ពេលមានលំនឹង
បន្ទាប់ពីបានរៀនចប់មានការងារធ្វើ និង ស្ថានភាពគ្រួសារល្អគ្រាន់បើហើយ ខ្លួនឯងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់សម្រាប់ការកសាងគ្រួសារ ពេលនោះទើបអ្នកនៅ Single ចាប់ផ្តើមគិតគូអំពីរឿងស្នេហា ឬ ការរៀបការកសាងគ្រួសារមួយឱ្យពេញលេញ ខ្ពស់មុខខ្ពស់មាត់ជូនគ្រួសារ និង បំពេញសេចក្ដីសុខជូនខ្លួនឯង ៕