ស្រីៗគួរដឹង! បើរៀបការបានប្តីមានចំណុច ៣ យ៉ាងនេះ គឺមានតម្លៃជាងលុយឡានវីឡាទៀត
នៅក្នុងជីវិតគ្រួសារពិតណាស់ថា ទ្រព្យសម្បត្តិ ដូចជាផ្ទះវីឡា និង ឡានទំនើបផ្សេងៗ អាចបំពេញនូវតម្រូវការមួយផ្នែកនៃជីវិត ប៉ុន្តែចំពោះមនុស្សស្រីដែលរួមរស់ក្រោមចំណងអាពាហ័ពិពាហ៍ តែងតែចង់បាននូវសកម្មភាពល្អៗពីសំណាក់ស្វាមីរបស់ខ្លួនជាងរបស់ខាងលើនេះ ដើម្បីទទួលបាននូវសុភមង្គលដ៏ពេញលេញមួយនៅក្នុងជីវិត។ ថ្ងៃនេះផងដែរ យើងខ្ញុំសូមណែនាំនូវសកម្មភាព ៣ យ៉ាងរបស់ស្វាមី ដែលមនុស្សស្រីចាត់ទុកថាមានតម្លៃជាងឡានទំនើប វីឡា និង ផ្ទះធំទ្រនំខ្ពស់ទៀត ដែលមានដូចជា ៖
១. ស្វាមីដែលគោរពស្រឡាញ់ភរិយារបស់ខ្លួន
ជាការពិតណាស់ នៅក្នុងចំណងអាពាហ៍ពិពាហ៍ ការគោរពគឺជាអ្វីដែលស្ត្រីត្រូវការបំផុតនៅពេលដែលពួកគេត្រូវចូលមករួមរស់នៅក្នុងដំបូលផ្ទះតែមួយជាមួយគ្នា។ ការគោរពរបស់បុរសចំពោះភរិយា គឺជាការចិញ្ចឹមបីបាច់ថែរក្សានាងក្នុងជីវិតប្រចាំថ្ងៃ។ បុរសជំពូកនេះ តែងទុក្ខពាក្យរបស់ប្រពន្ធ ដូចជាបញ្ជាដែលមិនអាចមិនអើពើបាន និង តែងតែស្ម័គ្រចិត្តធ្វើ រឿងដែលធ្វើឱ្យភរិយាសប្បាយចិត្ត ដោយមិនមានការស្ទាក់ស្ទើរ។ ក្រៅពីនេះ គេពុំដែលបង្ខំភរិយាឱ្យធ្វើអ្វីដែលខ្លួនមិនចង់ឡើយ។
២. ស្វាមីដែលតែងតែជួយសម្រាលរាល់ទុក្ខលំបាក និង ការងារផ្ទះភរិយា
បុរសជំពូកនេះ តែងតែព្យាយាមជួយភរិយារបស់ខ្លួន ទាំងក្នុងជីវិត និង ការងារដោយចំណាយពេលវេលាចែករំលែក និង ជួយជម្នះរាល់ឧបសគ្គនៅចំពោះមុខ។ ផ្ទុយពីបុរសដទៃ បន្ទាប់ពីថ្ងៃធ្វើការយ៉ាងលំបាក បុរសប្រភេទនេះមិនសម្រាកទេ ប៉ុន្តែបែរជាជួយការងារផ្ទះ ដាំបាយមើលកូន និង ជួយប្រពន្ធរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គេតែងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីផ្គត់ផ្គង់ប្រពន្ធរបស់គេឱ្យសម្រេចបានលទ្ធផលដែលចង់បានក្នុងអាជីព និង ផ្លូវដែលបានជ្រើសរើស។ សកម្មភាពបែបនេះ ត្រូវបានមនុស្សស្រីទទួលស្គាល់ថា វាមានន័យជាងលុយកាក់ដែលពុំអាចប្រៀបផ្ទឹមបាន។
៣. ស្វាមីដែលតែងតែលើទឹកចិត្តភរិយា នូវរាល់អ្វីដែលនាងចង់ធ្វើ
បុរសប្រភេទនេះ តែងលើកទឹកចិត្តភរិយារបស់ខ្លួនឱ្យក្រោកឡើងធ្វើជាខ្លួនឯង ធ្វើអ្វីដែលគេចូលចិត្ត និង លើកកម្ពស់ភាពរឹងមាំរបស់គេ។ បុរសជំពូកនេះ តែងតែព្រមទៅតាមការសម្រេចចិត្តរបស់ភរិយា ព្រមទាំងធ្វើគ្រប់យ៉ាង ជួយជំរុញភរិយាឱ្យដល់គោលដៅ ព្រោះថាគោលជំហរដ៏ធំរបស់គេគឺ នោពេលដែលភរិយាមានក្ដីសុខក្នុងការសម្រេចបានដល់គោលដៅ រូបគេក៏មានក្ដីសុខផងដែរ៕
ប្រភព ៖ Phunutoday