បើសង្កេតឃើញ ៦ ចំណុចនេះ ច្បាស់ណាស់សង្សាររបស់អ្នកកំពុងលួចក្បត់អ្នក ទៅស្រឡាញ់មិត្តជិតស្និទ្ធអ្នក
ពាក្យថាស្នេហាមិនមែនយើងតែម្នាក់អាចបង្កើតវាឡើងបានទេ ទាល់តែមនុស្សពីរនាក់បង្កើតវាឡើងមកទើបហៅថាស្នេហា។ នៅពេលដែលអារម្មណ៍ស្នេហាកើតឡើង ជឿជាក់ថាគ្មានអ្នកណាម្នាក់ចង់បានស្នេហាបែបមិនច្បាស់លាស់ ឬ ស្នេហាដែលលះបង់តែម្ខាងឡើយ អ្នកណាៗក៏តែងប្រាថ្នាការស្រឡាញ់មួយដែលផ្តល់ឱ្យគ្នាទៅវិញទៅមក ដោយមិនគិតលួចក្បត់ផិត ឬ មានម្ខាងណាម្នាក់ចាកចេញឡើយ។
ទោះយ៉ាងណាក៏ដោយ បើទោះបីជាមនុស្សប្រុសស្រីប្រាថ្នាស្នេហាដែលឋិតថេរ តែរាល់ថ្ងៃនេះគេសង្កេតឃើញថាទម្រង់ស្នេហាប្រភេទណាក៏មានដែរ មិនថាផ្អែមល្ហែម ក្បត់ផិត ឬ ស្មោះស្ម័គ្រឡើយ វាកើតឡើងជារឿយៗនៅក្នុងសង្គម។
យ៉ាងណាមិញ ខណៈស្នេហាមានគ្រប់ទម្រង់ក្បតផិត ស្មោះត្រង់ យើងមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងសង្កេតមើលទៅលើដៃគូរបស់យើងថាមានភាពស្មោះត្រង់ ឬ ក្បត់ផិតឬអត់នោះ។ ដូច្នេះថ្ងៃនេះយើងនាំយក ៦ ចំណុច ដើម្បីសង្កេតថា តើដៃគូរបស់យើងលួចស្រឡាញ់មិត្តភក្តជិតស្និទយើងដែរឬទេ ព្រោះរាល់ថ្ងៃនេះយើងសង្កេតឃើញមានមិត្តក្បត់មិត្តលួចសង្សារគ្នាវាកើតមានច្រើនហូរហែនៅក្នុងសង្គមបច្ចុប្បន្ន។ បើចាប់បាន ៦ ចំណុចខាងក្រោមនេះ បានន័យថាសង្សាររបស់អ្នកពិតជាលួចមានចិត្តស្រឡាញ់មិត្តរបស់អ្នកមែន។
១. គ្រប់ពេលដែលយើងប្រាប់ថា ចេញទៅណាមកណាជាមួយមិត្តភក្តិស្រីជំនិតរបស់យើង សង្សាររបស់យើងតែងសុំយើងទៅជាមួយជានិច្ច បើទោះបីមិនមានការចាំបាច់ក៏ដោយ
២. សង្សាររបស់យើងឆាតលេងជាមួយមិត្តភក្តិរបស់យើងជាញឹកញាប់
៣. ចូលចិត្តជីកឫសសួររឿងរ៉ាវមិត្តជំនិតរបស់យើង ទាំងដែលគ្មានហេតុផលអ្វីត្រូវសួរ
៤. សង្សាររបស់យើងតែងតែអៀនប្រៀនជានិច្ចនៅពេលដែលមានវត្តមានមិត្តភក្តិរបស់យើងនៅជាមួយ
៥. ចូលចិត្តយកយើងទៅប្រៀបធៀបជាមួយមិត្តភក្តិរបស់យើង
៦. ចូលចិត្តអង្គុយ ឬ ឃ្លាតឆ្ងាយជាមួយយើងពេលនៅចំពោះមុខមិត្តភក្តរបស់យើង