មនុស្សស្រី ស្អាត ឆ្លាត មាន ម៉េចក៏ដោយ បើមិនលះបង់ចរិត ៦ យ៉ាងនេះ កុំសង្ឃឹមមានប្ដី
ធ្លាប់ឆ្ងល់ទេថា មនុស្សស្រីមួយចំនួន ស្អាត ក៏ស្អាត ឆ្លាតក៏ឆ្លាត តែហេតុអ្វី ទើបអ្នកក្រមិនហ៊ាន អ្នកមានមិនចូល ? ខាងក្រោមនេះជាហេតុផលបញ្ជាក់យ៉ាងច្បាស់ថា ហេតុអ្វីអ្នកនៅតែមិនទាន់ដល់គូ ៖
១. នៅតែគិតថាការសេពគប់មនុស្សប្រុសមិនល្អ
ជឿទេថាមិត្តភាពអាចក្លាយជាស្នេហា ? ប្រសិនបើអ្នកនៅតែគិតថារាប់អានមនុស្សប្រុសមិនល្អ តែងគិតក្នុងផ្លូវអវិជ្ជមាន នោះអ្នកក៏នឹងគ្មានថ្ងៃក្លាយជាមនុស្សស្រីដែលមានបុរសព្យាយាមតាមស្រឡាញ់ឡើយ ។ គួររៀនបើកចិត្តឲ្យទូលាយក្នុងការសេពគប់មនុស្សប្រុសខ្លះផង ថាមិនត្រូវក្នុងចំណោមពួកគេមាននរណាម្នាក់ចាប់អារម្មណ៍ក៏ថាបាន ។
២. មិនដែលបើកឱកាសដល់ខ្លួនឯងនៅពេលដែលជួបមនុស្សដែលខ្លួនពេញចិត្ត
ប្រសិនបើជួបប្រភេទបុរសក្នុងក្តីស្រមៃ នៅទីសាធារណៈ ឬកម្មវិធីជប់លៀងនានា កុំខ្លាចក្នុងការណែនាំខ្លួនឯងឲ្យគាត់ស្គាល់។ ពេលខ្លះការដែលគិតថាមិនហ៊ាន ឬមិនអាចទៅរួច វាប្រៀបដូចជាមិនផ្ដល់ឱកាសដល់ខ្លួនឯង។ ចូរចងចាំថាបុរសភាគច្រើនចូលចិត្តមនុស្សស្រីដែលក្លាហាន។ បើអ្នកនៅតែឃុំខ្លួនឯងបែបនេះ អ្នកគ្មានថ្ងៃបានស្គាល់មនុស្សល្អៗ ដើម្បីបង្កើតចំណងមិត្តភាពឡើយ ។
៣. តែងលើកខ្លួនឯងខ្ពស់ជ្រុល
ពេលខ្លះប្រសិនបើអ្នកតែងគិតថាខ្លួនឯងល្អគ្រប់យ៉ាង មើលអ្នកដទៃមិនស្មើខ្លួន ធ្វើខ្លួនខ្ពង់ខ្ពស់ ឆ្មើងឆ្មៃហួសហេតុពេកក៏ធ្វើឲ្យបុរសខ្លះមានការស្ទាក់ស្ទើរនឹងសេពគប់អ្នក ទោះបីបុរសម្នាក់នោះខ្ពង់ខ្ពស់ដូចអ្នក ឬ ទាបជាងអ្នកក៏ដោយ ។ ការធ្វើខ្លួនសាមញ្ញៗ ញញឹម រួសរាយរាក់ទាក់ មិនបានធ្វើឲ្យអ្នកធ្លាក់តម្លៃឡើយ ។
៤. ប្រកាន់ជីវិតឯកជនហួសហេតុពេក
តាមពិតនរណាក៏ត្រូវការភាពផ្ទាល់ខ្លួន រឿងរ៉ាវមួយចំនួន មិនអាចឲ្យអ្នកដទៃដឹងក្រៅពីខ្លួនឯងឡើយ តែក៏មិនដល់ថ្នាក់ ចេញពីធ្វើការចូលផ្ទះ ចេញពីផ្ទះទៅសាលា ទៅណាមកណាម្នាក់ឯង មិនសេពគប់មិត្តច្រើន មិនប្រឡូកក្នុងសង្គមខ្លះក៏គ្មាននរណាចាប់អារម្មណ៍ កុំថាឡើយមនុស្សដែលចង់មកស្រឡាញ់អ្នក ។
៥. គិតថានៅម្នាក់ឯងមានសេរីភាព
ដោយសារមានផ្នត់គំនិតគិតថានៅម្នាក់ឯងល្អជាង មានសេរីភាព មិនខ្វល់ខ្វាយរឿងស្នេហា មិនចង់ស្ថិតក្រោមគំនាបអ្នកណា និង មានហេតុផលជាច្រើនទៀត ទើបអ្នកមិនដែលខ្វល់ខ្វាយរឿងគូស្រក ។ តែអ្នកគិតថា អាចនៅម្នាក់ឯងមួយជីវិតបែបនេះបានទេ ? នៅពេលដែលគិតថាចង់នៅម្នាក់ឯង ពេលនោះអាចថានៅវ័យក្មេង តែពេលវ័យរាងជ្រេបន្តិច អ្នកនឹងចាប់ផ្ដើមឯកា មានកូនចិត្តលួចច្រណែនអ្នកមានគូមិនខាន ៕
រូបតំណាង