ផ្អើលអ្នកគាំទ្រ! ស្រឡាញ់គ្នា ៩ ឆ្នាំ តារាសម្ដែង Jung Ho Yeon និង Lee Dong Hwi ប្រកាសចែកផ្លូវគ្នាហើយ
តាមរបាយការណ៍ទទួលបានផ្ទាល់ពីសារព័ត៌មានកូរ៉េ YTN បានឱ្យដឹងថា តារាសម្ដែងប្រុស Lee Dong Hwi និង តារាម៉ូដែល/សម្ដែងស្រី Jung Ho Yeon ថ្មីៗនេះបានប្រកាសបញ្ចប់ចំណងស្នេហ៍របស់អ្នកទាំងពីរហើយ ក្រោយស្រឡាញ់មើលចិត្តថ្លើមគ្នាអស់ ៩ ឆ្នាំ។ ចំពោះមូលហេតុនៃការឈានដល់ការចែកផ្លូវគ្នាដើររៀងគ្នានេះដែរ ខាងសារព័ត៌មានមិនបានបញ្ជាក់នោះឡើយ។
ក្រោយព័ត៌មាននេះផ្ទុះផ្អើលមិនបានប៉ុន្មាន ខាងភ្នាក់ងាររបស់តារាស្រី Jung Ho Yeon ក៏បានចេញមកឆ្លើយតបបញ្ជាក់ថា គូស្នេហ៍តារាមួយគូនេះគឺពិតជាបានចែកផ្លូវគ្នាពិតមែន។
គួររំឭកថា តារាសម្ដែង Lee Dong Hwi និង Jung Ho Yeon មានចិត្តមានថ្លើមលើគ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយក៏មិនដែលលាក់បាំងពីទំនាក់ទំនងរបស់ពួកគេពីសាធារណជននោះដែរ ដោយពួកគេតែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់៕
ប្រភព៖ Koreaboo