ក្តៅគគុក! សុខៗ Mario ត្រូវប៉ូលិសហៅឱ្យចូលប៉ុស្តិ៍ ក្រោយសង្ស័យករណីលក់ទិញខុសច្បាប់មួយនេះ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mario Maurer ត្រូវបានប៉ូលិសកោះហៅទៅបំភ្លឺ ក្រោយពីជាប់ឈ្មោះសង្ស័យថាមានការលក់ទិញឡានដោយបន្លំស្លាកលេខ។
ជុំវិញបញ្ហានេះ តារាប្រុស Mario ក៏បានចេញមុខមកបកស្រាយក្នុងបទសម្ភាសថា ៖ «លោកពិតជាបានត្រូវប៉ូលិសកោះហៅសាកសួរពិតមែន ហើយលោកក៏បានសហការជាមួយនឹងប៉ូលិសរួចរាល់ដូចគ្នា។ ក្នុងនោះសម្រាប់ហេតុផលដែលលោកត្រូវបានប៉ូលិសកោះហៅ ព្រោះលោកបានទិញឡានពីរៀមច្បងស្គាល់គ្នាម្នាក់ ហើយក្រោយមកក៏មានបញ្ហាលោកក៏បានទទួលលុយមកវិញ តែបែរជានៅជាប់ឈ្មោះនៅឡាននោះដដែល ដូចនេះហើយទើបប៉ូលិសហៅសាកសួរ តែក៏មិនមានបញ្ហាអ្វីដែរ ព្រោះលោកក៏ជាជនរងគ្រោះដែរ»។
យ៉ាងណាមិញ បើយោងតាមព័ត៌មានពីប៉ូលិសបានបញ្ជាក់ថា មានការរកឃើញរថយន្តខុសប្រកតីដែលមានការក្លែងបន្លំឯកសារចំនួន ៦៥ គ្រឿង ដោយពេលនេះ ខាងសមត្ថកិច្ចទាក់ទងម្ចាស់ឡានបាន ១៦ គ្រឿងហើយ ដោយសល់ប៉ុន្មានគ្រឿងទៀតកំពុងទាក់ទងសាកសួរ៕