ព្រះវិហារដ៏ល្បីមួយនៅប្រទេសម៉ិកស៊ិក ត្រូវអគ្គិភ័យលេបត្របាក់រលំក្លាយជាផេះគួរឱ្យសោកស្ដាយបំផុត
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ព្រះវិហារ San Francisco de Iquique ដ៏ល្បីល្បាញនៅប្រទេសម៉ិកស៊ិក ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅរហូតកំពូលព្រះវិហារត្រូវបាក់រលំធ្លាក់ចុះរាបដល់ដីធ្វើឱ្យពលរដ្ឋក្នុងតំបន់សោកស្ដាយជាទីបំផុត។ អគ្គិភ័យដ៏អាក្រក់នេះដែរក៏បានរាលដាលឆេះដល់អគារ និង ហាងក្បែរខាងចំនួន ៣ ទៀត និង បណ្ដាលឱ្យមនុស្ស ៦ នាក់រងរបួស។
អាជ្ញាធរបានដាក់ការស៊ើបអង្កេតភ្លាមៗផងដែរលើករណីមួយនេះ ប៉ុន្តែមកទល់បច្ចុប្បន្ននៅមិនទាន់រកឃើញមូលហេតុបង្កឱ្យមានការឆាបឆេះព្រះវិហារដ៏ល្បីល្បាញមួយនេះនៅឡើយទេ។
គួរបញ្ជាក់ថា ព្រះវិហារ San Francisco de Iquique ត្រូវបានទទួលស្គាល់ជាវិមានប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ១៩៩៤។ ព្រះវិហារនេះដែរ គឺត្រូវបានចាត់ទុកជានិមិត្តរូបនៃទីក្រុង Iquique៕