សង្កេតមើលៗផង! បើនៅសុខៗមានអាការ ៨ យ៉ាងនេះ បានន័យថាអ្នកកំពុង «ស្ត្រេស» ឬ «តានតឹងអារម្មណ៍»
នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អង្គការសុខភាពពិភពលោក World Health Organization (WHO) បានចែករំលែកចំណេះដឹងអំពីបញ្ហាសុខភាពទូទៅ ពិសេសគឺអាការមួយចំនួនលើរាងកាយ ដែលបង្ហាញថា អ្នកកំពុងមានបញ្ហា «ស្ត្រេស» ឬ តានតឹង ជាដើម។
អង្គការសុខភាពពិភពលោក World Health Organization (WHO) បានបញ្ជាក់ឱ្យដឹងថា ៨ យ៉ាងនេះ គឺជារោគសញ្ញាលើរាងកាយដែលបង្ហាញថា អ្នកកើតមានជំងឺស្ត្រេស ឬ តានតឹង ដែលមានដូចជា ៖
– ឈឺក្បាល
– ឈឺក និង ស្មា
– ឈឺឆ្អឹងខ្នង
– រោយសាច់ដុំ
– បាត់ចំណង់អាហារ
– មានដុំសាច់ក្នុងបំពង់ក
– ណែនទ្រូង
– ឈឺក្រពះ
ក្នុងករណីនេះ ការសម្រាក ដកដង្ហើមមួយៗ អាចជួយកាត់បន្ថយភាពតានតឹងនេះបានផងដែរ៕
ប្រភព ៖ WHO