វីដេអូស្តែងៗ ករណីមន្រ្តីនៅថៃ បា.//ញ់រះនៅក្នុងហាងបបរស ប៉ះត្រូវភ្ញៀវមិនដឹងអី ស្ល-ា/ប់ទាំងប្ដីប្រពន្ធចោលកូនតូចគួរឱ្យស្រណោះ
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសថៃមានករណីបាញ់ប្រហារមួយដ៏គួរឱ្យរន្ធត់នៅក្នុងហាងបបរសមួយកន្លែង បង្កឡើងដោយមន្រ្តីស្ម័គ្រចិត្តម្នាក់ ដែលបណ្តាលឱ្យមានមនុស្ស ២ នាក់បានបាត់បង់ជីវិត និង ៣ នាក់បានរងរបួស។
តាមព័ត៌មានបានឱ្យដឹងថា មូលហេតុនៃការបង្កឱ្យមានការបាញ់ប្រហារ គឺបុរសជាជនដៃដល់បានខឹងនឹងអ្នករត់តុ ច្រឡំមកសម្អាតតុ ដោយគ្រាន់តែរូបគេចេញទៅជក់បារីនៅខាងក្រៅហាងមួយភ្លែត។ ក្នុងនោះ ការបាញ់បោះនេះ បានបង្កឱ្យមានប្តីប្រពន្ធមួយគូដែលជាភ្ញៀវក្នុងហាងបានបាត់បង់ជីវិត ឬឯកូនស្រីវ័យ ៦ ឆ្នាំបានរងរបួស រួមជាមួយម្ចាស់ហាង និង ភ្ញៀវ ១ នាក់ទៀត។
យ៉ាងណាមិញ តាមរយៈវីដេអូដែលបានមកពីកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង បានបង្ហាញឱ្យឃើញថា ជនដៃដល់បានដកកាំភ្លើងបាញ់រះទៅលើមនុស្សទាំងអស់នៅក្នុងហាងតែម្តង ដោយមានអ្នកខ្លះបានរត់គេចបានសម្រេច ឯអ្នកខ្លះទៀតក៏រត់មិនទាន់ ដែលបណ្តាលឱ្យជនបង្កបាញ់ប្រហារនៅនឹងកន្លែង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖