![Porshe រត់ទៅរកគ្រូទាយរឿងស្នេហា ស្រាប់តែគ្រូទាយ ទម្លាយរឿងដ៏ភ្ញាក់ផ្អើលទាំងនេះ](https://www.popular.com.kh/wp-content/uploads/2022/10/FI1294.jpg)
Porshe រត់ទៅរកគ្រូទាយរឿងស្នេហា ស្រាប់តែគ្រូទាយ ទម្លាយរឿងដ៏ភ្ញាក់ផ្អើលទាំងនេះ
កាលពីថ្មីៗនេះ តារាប្រុសវ័យ ៣០ ឆ្នាំមុខមានស្នេហ៍ Porshe Saran បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបានប្រកាសដំណឹងថា មានបំណងចង់ទៅបួសដើម្បីសងគុណម្តាយនៅឆ្នាំក្រោយបំពេញការងារដែលនៅសល់រួចរាល់។
យ៉ាងណាមិញ មុនពេលទៅបួស Porshe ក៏ត្រូវបានអ្នកសារព័ត៌មានតាមចោទសួរពីបញ្ហាបេះដូងផងដែរ ថាលោកមានអ្នកថែឬនៅ? ដោយ Porshe បានឆ្លើយតបថា៖ «ចំពោះរឿងបេះដូងអាចនិយាយបានថាគឺមិនទាន់មានច្បាស់លាស់ទេ»។
«មានមនុស្សលេង និងជជែកជាមួយ ប៉ុន្តែគឺមិនមានការ Serious ឬច្បាស់លាស់នឹងគ្នាអ្វីឡើយ ហើយភាគច្រើនមនុស្សដែលស្គាល់ជាអ្នកក្រៅរង្វង់សិល្បៈ តែថាមិនទាន់ដល់ថ្នាក់ទាក់ទងគ្នាទេ គឺត្រឹមឆ្លើយឆ្លងគ្នាធម្មតា។ ម្យ៉ាងចំពោះរឿងស្នេហាអាចពិបាកបន្ដិចព្រោះពេលនេះការងារច្រើន ជាហេតុធ្វើឱ្យមានពេលទំនេរតិចតួចក្នុងការនិយាយ ឬចែចង់ លក្ខណៈថាពេលខ្លះមាន ពេលខ្លះអត់ស្ងាត់ឈឹងបែបនេះ»។
«ខ្ញុំធ្លាប់ទៅជួបគ្រូទាយ ហើយទំនាយរឿងស្នេហារបស់ខ្ញុំ គឺមិនសូវជាល្អប៉ុន្មានទេនាពេលនេះ ដោយគ្រូប្រាប់ថាខ្ញុំជាប់អថ័នស្នេហ៍មិនល្អ បើសិនជាមានសង្សារក៏អាចទាក់ទងគ្នាមិនដល់មួយឆ្នាំទេ បែកគ្នាហើយ ហេតុដូចនេះក៏មិនសូវផ្ដោត ចេះតែបណ្ដោយតាមពេលវេលា ចាំដល់ពេលជោគជតាស្នេហ៍ល្អចាំមានក៏មិនជាបញ្ហា។ ម្យ៉ាងខ្ញុំពីមុនជាមនុស្សចិត្តក្ដៅ បើសិនជាថាស្រឡាញ់អ្នកណាហើយចេះតែចង់បានគេ ហើយតាមញ៉ែបែបប្រញាប់ បើមិនបានក៏ចាប់ផ្ដើមថយ ហើយលែងចង់បានវិញ តែឥលូវក៏ចាប់ផ្ដើមរៀនធ្វើចិត្តត្រជាក់ៗជាងមុន ដោយជឿថារឿងស្នេហាត្រូវការពេលវេលា»៕