ច្រើនសន្លឹកបង្ហាញពីទិដ្ឋភាព ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ ១០ ឆ្នាំ នៅប្រទេសជប៉ុន
ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះ បានបង្ហាញពីកម្រងរូបភាព ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និង សហការី បានចូលរួមកម្មវិធីគោរពថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ១០ ឆ្នាំ។
កម្មវិធីខាងលើ បានចូលរួមតាមការអញ្ជើញរបស់ព្រះចៅអធិការ ព្រះនាម Kyuse Enshinjoh នៃវត្តព្រះពុទ្ធសាសនា Nenbutsushu (Royal Grand Hall of Buddhism) ខេត្ត Hyogo ប្រទេសជប៉ុន កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២។
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និង ការរៀបចំប្រារព្ធកម្មវិធីពីសំណាក់ព្រះចៅអធិការវត្ត Nenbutsushu និង សូមគោរពប្រគេនពរព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទ នូវព្រះពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមទស្សនាកម្រងរូបភាពនៅខាងក្រោម ៖
រូបភាពផ្ដល់សិទ្ធិដោយ : Nenbutsushu (Royal Grand Hall of Buddhism)