(វីដេអូ) Kai អួលដើម-ក សឹងទឹកភ្នែក ពេលបានទម្លាយរឿងគ្រួសារពីអតីតកាលមុខឪពុក
ជាការពិតណាស់ ក្រោយពីបានបោះជំហានលើវិថីសិល្បៈ តារាចម្រៀង និង តារាសម្តែង លោក Kai ហាក់មិនសូវបានបង្ហាញពីរឿងរ៉ាវឯកជនពាក់ព័ន្ធនឹងក្រុមគ្រួសារប៉ុន្មាននោះទេ ក្រៅពីរឿងរ៉ាវបេះដូង ដែលអ្នកគាំទ្រធ្លាប់បានជីកកកាយសួរកាលពីមុនមក។
យ៉ាងណាថ្មីៗនេះ នៅក្នុងគម្រោងគំរូអហិង្សា ដែលរៀបចំឡើងដោយ World Vision Cambodia លោក ខាយ បានបង្ហោះវីដេអូសន្ទនាជាមួយនឹងលោកឪពុករៀបរាប់ពីអតីតកាលរបស់លោកដែលរស់នៅឯស្រុកកំណើតនាក្រុងប៉ោយប៉ែត។
វីដេអូសន្ទនារវាងលោកឪពុក លោក ខាយ បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលលោកមានឱកាសនិយាយរឿងក្នុងចិត្តជាមួយលោកឪពុក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា គ្រួសារលោកមានរឿងរ៉ាវជាច្រើន តែលោកសប្បាយចិត្តដែលបានកើតក្នុងគ្រួសារនេះ។
ជាងនេះទៅទៀត អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ ក្រៅពីរៀបរាប់រឿងអតីតកាលដ៏រីករាយ និង ស្នាមញញឹម លោក ខាយ ក៏បានរំឭករឿងកើតឡើងក្នុងគ្រួសារកាលពីលោកនៅក្មេងៗរបស់ឪពុកម្តាយទាំងអួលដើម-ក ភ្នែករលីងរលោងទឹកភ្នែកថែមទៀតផង។
សូមទស្សនាវីដេអូលម្អិតខាងក្រោម ៖