គេថាអ្នកកើតចំថ្ងៃទីទាំង ៣ នេះសុទ្ធតែវាសនាល្អ ស្អាតឆ្លាតពូកែ ហើយបើរកស៊ីវិញគឺឡើងដូចកាំជណ្ដើរ
ការសង្កេតមើលអត្តចរិតនិស្ស័យរបស់មនុស្ស ក្រៅពីមើលលើរាសីឆ្នាំកំណើតហើយ គេក៏អាចមើលទៅលើថ្ងៃទីកំណើតបានដូចគ្នា។ ថ្ងៃទីនីមួយៗនេះ តែងបង្កប់នូវភាពពិសេសរៀងៗខ្លួន ដែលគួរឱ្យយល់ដឹងសម្រាប់ដល់ការទុកសង្កេតមើលមនុស្សជុំវិញខ្លួន។
សម្រាប់មនុស្សកើតចំថ្ងៃទី ៨ ថ្ងៃទី ១៧ និង ថ្ងៃទី ២៦ ភាគច្រើនជាមនុស្សពូកែសម្រេចចិត្តទៅកិច្ចការតូចធំខ្លាំងណាស់ ព្រោះជាមនុស្សចូលចិត្តគិតល្អិតល្អន់គ្រប់ច្រកល្ហក។ មនុស្សកើតចំថ្ងៃទាំងនេះ ជាមនុស្សឧស្សហ៍ព្យាយាម តែងតែអនុវត្តអ្វីដែលបាននិយាយ និង អ្វីដែលបានគិតជានិច្ច។ ពួកគេអាចបញ្ចេញនូវគំនិតល្អជាច្រើនឱ្យក្លាយទៅជាសកម្មភាពដែលមានប្រយោជន៍សម្រាប់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ជាពិសេសបើសិនជាពួកគេប្រឡូកក្នុងរឿងជំនួញជួញដូរនោះនឹងបានផលល្អជាក់ជាមិនខាន។
មនុស្សប្រភេទនេះ បើសិនជាចង់បានអ្វី ឬ ចង់ធ្វើអ្វីហើយ ក៏តែងតែតស៊ូរហូតដល់ទីបញ្ចប់ ធ្វើយ៉ាងណាទាល់តែបានសម្រេច ពួកគេមិនងាយនឹងបោះបង់គោលដៅរបស់ខ្លួនឡើយ ពោលគឺជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់តែម្តង។ យ៉ាងណាមិញ មនុស្សកើតចំថ្ងៃទាំងនេះ អាចនឹងដាក់សម្ពាធលើខ្លួនឯងបន្តិច ចូរព្យាយាមរក្សាលំនឹងរវាងមហិច្ឆតា និង ការរស់នៅឱ្យបានល្អ ទើបជីវិតមានក្តីសុខជាងនេះ៕