(វីដេអូ) ជីវិតកម្សត់ណាស់! កូនប្រុសតារាកំប្លែង វាំងឌឺ រស់នៅតែលតោលម្នាក់ឯង ខណៈឪពុកម្ដាយ និង ប្អូនស្រីសុទ្ធតែស្ល-ា./ប់ចោល
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការចែករំលែកជាថ្មី នូវរូបភាព និង ទិដ្ឋភាពនៃពិធីបុណ្យសពរបស់តារាកំប្លែង យិន សារឹម ហៅ នាយ វាំងឌឺ ក្រោយពីផ្ទុះរឿងរ៉ាវយ៉ាងកម្សត់របស់កូនប្រុសរបស់លោក ក្រោយឪពុកម្តាយ និង ប្អូនស្រីស្លាប់ចោលអស់។
តាមរយៈកិច្ចសម្ភាស៍ រវាងតារារៀមច្បងជើងចាស់ លោក សាវិន ហ្វីលីព បានទៅដល់ទីតាំងផ្ទះរបស់កូនប្រុសច្បងតារាកំប្លែង វាំងឌឺ ដែលមានឈ្មោះថា យិន ភីដេត មានអាយុ ២៨ ឆ្នាំ កំពុងរស់នៅតែលតោលម្នាក់ឯង ធ្វើការរោងចក្រ និង រស់នៅក្នុងផ្ទះជួលតម្លៃ ៤៥ ដុល្លារ។
ក្នុងកិច្ចសម្ភាសន៍នោះដែរលោក ភីដេត កូនប្រុសច្បង នាយ វាំងឌឺ បានឱ្យដឹងថា៖ «តាំងពីឪពុកស្លាប់ទៅ គឺមិនដែលឃើញមានអ្នកសិល្បករណាមកសួរសុខទុក្ខដល់លោកនោះឡើយ»។
លោក ភីដេត លោកមាននិស្ស័យផ្នែកចម្រៀង ហើយក៏ចេះកំប្លែងដូចឪពុកដែរ ប៉ុន្តែដោយលោក មិនស្គាល់គេ មិនដឹងរកអ្នកណាឱ្យបើកផ្លូវជួយលោកនោះទេ ដូច្នេះមានតែការលើកដៃសុំឱ្យផលិតករ និង អ្នកសិល្បៈរៀមច្បងជួយហៅលោកទៅថតផង។
គួររំឭកថា លោក ភីដេត កូនប្រុសច្បង លោក វាំងឌឺ បានកំព្រាឪពុកតាំងពីលោកអាយុ ១០ ឆ្នាំ ដោយលោកឪពុក គឺលោក វាំងឌឺ បានទទួលមរណភាពនៅអំឡុងឆ្នាំ ២០០៣។ ក្រោយឪពុកស្លាប់ ក្លាយជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយ និង ប្អូនស្រី មិនយូរប៉ុន្មាននៅឆ្នាំ ២០០៥ ម្តាយក៏បានទទួលមរណភាពទៀត ធ្វើឱ្យលោករស់នៅកំព្រាតែលតោលជាមួយនឹងប្អូនស្រី។
ជាអកុសល មកដល់ឆ្នាំ ២០២១ ប្អូនស្រីពៅរបស់លោក ភីដេត គឺកញ្ញា យិន ស្រណែត បានទទួលមរណភាពមួយរូបទៀត ទុកឱ្យរូបលោកតែលតោលតែម្នាក់ឯងមកដល់បច្ចុប្បន្ន៕