ជះរាងសង្ហាអស់ទាស់! ប្រុសស្អាតប៉ុន្មានរូប ពាក់វែនតាខ្មៅគ្រងឈុត «ស្ដេចនាគ» ត្រៀមអបអរពិធីបុណ្យអុំទូក
ខណៈ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក កាន់តែខិតជិតមកដល់ ក្រឡេកទៅមើលលើបណ្ដាញសង្គមរបស់អ្នកសិល្បៈមួយចំនួនវិញ បានឃើញបង្ហាញសកម្មភាពតុបតែងខ្លួន គ្រងឈុតប្រពៃណីបុរាណខ្មែរតាមតួអង្គផ្សេងៗកាន់ប្រទីប បង្ហោះលើហ្វេសប៊ុកជាបន្តបន្ទាប់។
ថ្មីៗនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងតែផ្ទុះចាប់អារម្មណ៍ និង ចែករំលែកលើហ្វេសប៊ុក ខណៈបានឃើញរូបភាពជាច្រើនសន្លឹកដែលជាសកម្មភាពរបស់បុរសរូបសង្ហាប៉ុន្មានរូប បានតុបតែងគ្រងឈុតប្រពៃណីបុរាណខ្មែរកាន់ប្រទីប និង ពាក់វែនតាខ្មៅ ដែលឃើញថាជះរាងស្រស់សង្ហាៗមិនធម្មតា។
ចំពោះសកម្មភាពនៃការស្លៀកពាក់តែងខ្លួនក្នុងឈុតបុរាណខ្មែរ ដែលគេស្គាល់ថាជាឈុតតួអង្គ «ស្ដេចនាគ» នេះដែរ តាមរយៈការរៀបរាប់លើហ្វេសប៊ុកផេកអ្នកច្នៃម៉ូត Skor Krob បានឱ្យដឹងថាជាការថតវីដេអូត្រៀមសម្រាប់អបអរព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះផងដែរ៕