EDC ជូនដំណឹង ចាប់ពីស្អែកដល់ថ្ងៃទី ២១ តំបន់មួយចំនួននៅភ្នំពេញ អាចរអាក់រអួលភ្លើងចន្លោះម៉ោងទាំងនេះ
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ស្អែកនេះ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌបឹងកេងកង
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ
២. ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌចំការមន
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌពោធិ៍សែនជ័យ
៣. ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌកំបូល
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌ៧មករា និង ខណ្ឌពោធិ៍សែនជ័យ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖