ម៉ាក់ៗគួរដឹង! កូនតូចៗយំខ្លាំងនៅពេលយប់ លួងយ៉ាងណាក៏មិនបាត់ អាចមកពីមូលហេតុ ៥ យ៉ាងនេះ
នៅពេលដែលកូនតូចៗយំ មិនថាយំ ឬថ្ងៃ លោកប៉ាអ្នកម៉ាក់ភាគច្រើន ប្រាកដជាយល់ថា កូនតូចឃ្លានបៅមិនខាន ប៉ុន្ដែបន្ទាប់ពីបៅឆ្អែតហើយ អូនតូច នៅតែមិនព្រមបាត់យំ ជាពិសេសគឺយប់ខ្លាំងតែនៅពេលយប់ ទោះបីជាលួងយ៉ាងណាក៏មិនបាត់ នោះអាចបណ្ដាលមកពីមូលហេតុផ្សេងក្រៅពីការឃ្លាន។ បើតាមផេក Premium Pharma បានសិក្សាស្រាវជ្រាវឱ្យដឹងថា ទារកយប់ខ្លាំងនៅពេលយប់ អាចបណ្ដាលមកពីហេតុផល ៦ យ៉ាងដូចខាងក្រោម ៖
១. ឃ្លាន
ទារកតូចៗ ត្រូវការបៅច្រើនដង ពីព្រោះក្រពះពួកគេនៅតូចខ្លាំង។ ជាទូទៅ ទារកទើបកើតភ្ញាក់ដើម្បីបៅដោះនៅពេលយប់ញឹកញាប់ដូចទៅនឹងពេលថ្ងៃ ហើយការគេងរបស់កូនក៏មិនខុសគ្នាច្រើន រវាងពេលថ្ងៃ និងពេលយប់ដែរ ប៉ុន្តែនៅពេលចូលដល់អាយុ ៣ ខែ អាអូននឹងគេងបានយូរជាង ហើយគម្លាតក្នុងការបៅនៅពេលយប់ក៏យូរជាងមុនដូចគ្នា។
២. ហើមពោះ
មូលហេតុក្រៅពីឃ្លាន អាអូនអាចលេបខ្យល់ចូលទៅក្នុងពោះអំឡុងពេលបំបៅដោះ ដែលធ្វើឱ្យកូនមានអាការមិនស្រួលខ្លួន។ ដើម្បីបញ្ឈប់បញ្ហាមួយនេះ ប៉ាម៉ាក់គួរដាក់ឱ្យកូនអង្គុយ ឬដាក់កូនបញ្ឈរឱ្យត្រង់នៅពេលបំបៅ។ យើងក៏អាចកាត់បន្ថយបញ្ហាទល់ខ្យល់ក្រោយបំបៅរួច ដោយដាក់កូនបញ្ឈរនៅលើភ្លៅ និង ទះខ្នងកូនថ្នមៗដើម្បីបណ្តេញខ្យល់ចេញពីបំពង់អាហារ។
៣. ចុកពោះ
ប្រសិនបើទារកមានសុខភាពល្អ ប៉ុន្តែយំនៅពេលយប់ដោយគ្មានមូលហេតុលើសពី ៣ ម៉ោងក្នុងថ្ងៃ និងយ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្តាហ៍ កូនអាចមានអាការចុកពោះ។ បញ្ហានេះ អាចនឹងបាត់ទៅវិញនៅពេលដែលអាអូនមានអាយុចន្លោះពី ៣ ទៅ ៤ ខែ។
៤. ទល់លាមក
ជាមួយគ្នានេះ បញ្ហាទល់លាមកអាចធ្វើឱ្យទារកយំរករឿង ប៉ុន្តែអាអូននឹងលែងអីវិញ នៅពេលដែលបន្ទោបង់រួច។ ជាក់ស្តែង ម្សៅទឹកដោះគោអាចធ្វើឱ្យកូនមានបញ្ហាទល់លាមក ហើយសញ្ញាមួយចំនួន ដែលប៉ាម៉ាក់អាចសង្កេតបានមានដូចជា កូនយំ ឈឺចាប់នៅពេលបន្ទោបង់ ពោះអាអូនឡើងរឹង និងមានជុះលាមករឹង។ ដូច្នេះការជ្រើសរើសម្សៅទឹកដោះគោដែលមានគុណភាព ស័ក្ដិសមនឹងសុខភាពកូន គឺជារឿងសំខាន់បំផុត។
៥. ឈឺ
ប្រសិនបើអាអូនមិនស្រួលខ្លួន ដោយសារតែការឆ្លងមេរោគ ឬឈឺចាប់ កូនអាចយំច្រើនជាងធម្មតា។ ក្នុងករណីនេះ អាអូនអាចមានរោគសញ្ញាផ្សេងទៀត ដូចជាក្តៅខ្លួនជាដើម ដែលប៉ាម៉ាក់គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ៕