ខែភ្លៀង! ម៉ាក់ៗគួរដឹងរោគសញ្ញា និង វិធីការពារកូនតូចៗពីជំងឺគ្រុនឈាម
រដូវភ្លៀងចូលមកដល់ កុមារតូចៗជាច្រើនបាន និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងពេទ្យរដ្ឋ និង ឯកជន ដោយសារតែជំងឺគ្រុនឈាន ដូច្នេះលោកប៉ាអ្នកម៉ាក់ ក៏ដូចជាអាណាព្យាបាលរបស់កុមារតូចៗទាំងអស់ គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីការពារកូនៗពីជំងឺឆ្លងមួយនេះ។
តើអ្វីទៅជាជំងឺគ្រុនឈាន? ជំងឺគ្រុនឈាមគឺជាជំងឺឆ្លង ដែលបណ្ដាលមកពីមូលខ្លាញីខាំ បង្កឡើងដោយមេរោគ Dengue Virus។ លោកប៉ាអ្នកម៉ាក់ គួរយល់ដឹងពីរោគសញ្ញា និង វិធីការពារជំងឺគ្រុនឈាម ដើម្បីកត់សម្គាល់ពីអាការកូនៗរបស់លោកអ្នក ពេលសង្ស័យថាពួកគេអាចមានជំងឺគ្រុនឈាន។
១. រោគសញ្ញានៃជំងឺគ្រុនឈាមមានដូចជា ៖ ក្ដៅខ្លួន ក្អួត ឈឺសាច់ដុំ ឈឺក្បាល ចុកពោះ និង មានអុចក្រហមជាដើម។ ក្នុងករណីកុមារមានរោគសញ្ញា ២ យ៉ាងតិចក្នុងចំណោមរោគសញ្ញាទាំងអស់នេះ សូមនាំកុមារទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា សូមកុំសាកល្បងផ្សំថ្នាំលេបដោយខ្លួនឯង ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ។
២. វិធីការពារពីជំងឺគ្រុនឈាន គឺត្រូវកម្ចាត់មូសខ្លាដោយការប្រើផលិតផលបណ្ដេញមូស, កម្ចាត់ទីតាំងដែលអាចកកើតសំបុកមូស, ជៀងវាងកុំឱ្យមានមូសខាំ, ស្លៀកពាក់ជិតៗ និង គេងដាក់មុងជាដើម៕
ប្រភព៖ វេជ្ជបណ្ឌិត អៀង ហួរ ឯកទេសជំងឺកុមារ