មិនមែនទាល់តែយំទេ សញ្ញា ៨ យ៉ាងនេះ បង្ហាញថាកូនតូចកំពុងឃ្លានហើយ
ទារកដែលទើបនឹងកើតត្រូវការម៉ិមឱ្យបានញឹកញាប់ ដោយការបំបៅមានចន្លោះយ៉ាងតិចពី ៨ ទៅ ១២ ដង ក្នុងមួយថ្ងៃ។ ក្នុងនោះ ជាទូទៅម៉ាក់ប៉ាតែងយល់ថាកូនតូចឃ្លាន គឺគេនឹងយំជាក់ជាមិនខាន។ តែចំណុចនេះអាចជាសញ្ញាចុងក្រោយហើយ ដែលជាតំណាក់កាលកូនតូចរបស់អ្នកឃ្លានខ្លាំង។ ថ្ងៃនេះ «អ្នកម៉ាក់ប្រជាប្រិយ» នឹងលើកយកសញ្ញាទាំង ៨ និង សណ្ឋាននៃការឃ្លានរបស់កូនតូចក្រៅពីការយំ ដែលម៉ាប៉ាគួរដឹង ៖
១. នៅមិនស្ងៀម កម្រើកខ្លួនទៅមក
សញ្ញាមួយនេះ អាចបង្ហាញថាកូនរបស់ម៉ាក់ប៉ាចាប់ផ្តើមឃ្លានហើយ ដោយជាទូទៅគេប្រើសកម្មភាពនឹងភ្នែក។
២. ទារកភ្ញាក់ពីគេង
ទារក អាចមានភាពច្របូកច្របល់ដោយសារហេតុផលផ្សេងៗ ហើយការឃ្លាន គឺជារឿងមួយដ៏សំខាន់។ គួរបំបៅទឹកដោះគោម្សៅ ឬ ទឹកដោះម្តាយ ពេលដែលកូនរបស់អ្នកភ្ញាក់ពីគេង។
៣. ទារកលិឍបបូរមាត់ ឬ លិឍអណ្តាត
ប្រសិនបើ ម៉ាក់ប៉ាយកចិត្តទុកដាក់ខ្លាំង អ្នកប្រហែលជាឃើញកូនរបស់អ្នកកំពុងតែស្ទាបបបូរមាត់ ឬ លិឍបបូរមាត់ញឹកញាប់។ ចំណុចនេះ ជាការបង្ហាញថា អូនតូចៗកំពុងសម្លឹងរកការចាប់ដបទឹកដោះគោមកកាន់ ឬ ប៉ះសុដន់ម៉ាក់ៗ ជាដើម។
៤. ទារកបៀមម្រាមដៃ ឬ ប្រអប់ដៃ
ទារក ដែលមានអាយុចាប់ពីជាង ២ ខែ ពួកគេអាចបង្ហាញសញ្ញាកំពុងឃ្លានដោយការជញ្ជក់ម្រាមដៃ ឬ ប្រអប់ដៃបាន។
៥. ទារកបើក និង បិទមាត់ញឹកញាប់
ស្រដៀងគ្នានេះដែរ ទារករបស់ម៉ាក់ប៉ាអាចបើក និង បិទមាត់ញឹកញាប់ ដែលជាសញ្ញាមួយផ្សេងទៀតនៃការឃ្លាន។
៦. ទារកក្តាប់ដៃចុះឡើង
ការក្តាប់ដៃចុះឡើងរបស់ទារក ក៏អាចបង្ហាញថាកូនតូចរបស់ម៉ាក់ប៉ាឃ្លានដែរ។
៧. ទារកបែរក្បាលទៅលើដើមទ្រូងម៉ាក់ៗ ពេលម៉ាក់បី
នៅពេល ដែលកូនតូចម៉ាក់ៗកំពុងតែបែរក្បាលរបស់គេឆ្ពោះទៅរកសុដន់របស់ម៉ាក់នោះ គឺហាក់ឱ្យដំរួយថា អូនតូចកំពុងតែរកអាហារ និង ជាពេលបំបៅទឹកដោះគេហើយ។
៨. ទារកយំ
ការយំ ជាសញ្ញាបញ្ជាក់ថា កូនម៉ាក់ប៉ាអាចនឹងឃ្លានខ្លាំង ឬក៏ជាការសម្គាល់ថា ម៉ាក់ប៉ាបានឱ្យទឹកដោះអូនតូចម៉ឹមយឺតយ៉ាវ។ ដូចនេះ ជៀសជាងធ្វើឱ្យកូនតូចយំ ម៉ាក់ប៉ា គួរតែចាប់បានសញ្ញាទាំង ៧ ខាងលើមុនកូនតូចរបស់អ្នកយំទាន់៕
ប្រភព៖ Baby Center & Mustela USA