តើម៉ាក់ប៉ា គួរព្យាបាលកូនតូចៗពីសត្វល្អិតទិច ឬ ខាំនៅផ្ទះដោយរបៀបណា?
សត្វល្អិតខាំលើកុមារគឺជារឿងធម្មតា ហើយភាគច្រើនគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ បើសិនជាម៉ាក់ប៉ាបានការពារបានដោយមានការប្រុងប្រយ័ត្នត្រឹមត្រូវ។ សត្វល្អិតខាំច្រើនបណ្តាលឱ្យកូនៗម៉ាក់ប៉ាឡើងកន្ទួលក្រហម រមាស់ ហើយខ្លះអាចបណ្តាលឱ្យឈឺចាប់ដែរ។ យ៉ាងណា ក៏មានករណីសត្វល្អិតខ្លះខំ កុមារអាចមានប្រតិកម្មធ្ងន់ធ្ងរដែរ ដូចនេះម៉ាក់ប៉ាគួរតែស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។ ថ្ងៃនេះ «អ្នកម្តាយ ប្រជាប្រិយ» នឹងជម្រាបពីវិធីសាស្ត្រព្យាបាលកូនៗម៉ាក់ប៉ានៅផ្ទះពីសត្វល្អិតខាំ ៖
១. លាងសម្អាតកន្លែងរបួសដោយសត្វល្អិតខាំ ឱ្យស្អាតជាមួយសាប៊ូ និង ទឹក។
២. ប្រើកញ្ចប់ត្រជាក់ស្អំ ឬ ក្រណាត់ត្រជាក់គ្របលើមុខរបួស ដើម្បីបំបាត់ការហើម ឬ រមាស់។
៣. ចំពោះការខាំរមាស់ សូមលាបក្រែម Hydrocortisone ក្រែមប្រឆាំងនឹងអ៊ីស្តាមីន ឡេលាបក្លៀក ឬ ម្សៅដែលធ្វើពី Baking Soda និង លាងសម្អាតទឹកច្រើនដងក្នុងមួយថ្ងៃ។ កត្តាប្រុងប្រយ័ត្នគឺ កុំប្រើ Calamine ឬ Baking Soda Paste ប្រសិនបើខាំនៅជិតភ្នែក ឬ ប្រដាប់ភេទរបស់កូនអ្នក។
៤. ចូរកាត់ក្រចកកូនអ្នកឱ្យខ្លីអស់ ដើម្បីជៀសជាងការអេះបណ្តាលឱ្យដាច់របកស្បែក។
៥. ចំពោះមុខរបួសដែលឈឺ អាចយកដុំសំឡីជ្រលក់ជាមួយអាល់កុល និង ជូតលើតំបន់នោះក៏អាចជួយកាត់បន្ថយបានដែរ៕
ប្រភព៖ Baby Center