ធ្លាប់ឃើញកូនៗរោលខោទឹកនោម ហើយរលាកគូទអត់? តស់! មកដឹងក្បួនកុំឱ្យកូនៗរោលខោទឹកនោម
បច្ចុប្បន្នមានកូនម៉ាក់ប៉ាស្ទើរតែគ្រប់រូបទៅហើយ ដែលបានជ្រើសរើសការស្លៀកខោទឹកនោមឱ្យកូនតូចៗរបស់ខ្លួន។ ការស្លៀកខោទឹកនោម ក៏ជាផ្នែកមួយងាយនឹង្វើឱ្យគូទកូនៗរលាកផងដែរ។ បើតាមអ្នកជំនាញបានឱ្យដឹងថា មូលហេតុដែលកូនតូចស្លៀកខោទឹកនោមឧស្សាហ៍រលាកគូទនោះ ព្រោះតែអាចមកពីការនោម ឬ ជុះផ្អាប់ដាក់ខោទឹកនោមយូរពេក កូនអាចអាល់លែកហ្ស៉ីជាមួយខោទឹកនោមជាដើម។
កត្តាខាងលើប្រាកដជាអាចនឹងកើតមានឡើងសម្រាប់ទារក និង កុមារ ដែលជ្រើសរើសស្លៀកខោទឹកនោម គ្រាន់តែយើងគួរតែការពារប្រសើរជាងការព្យាបាលតាមវិធីសាស្ត្រខាងក្រោមនេះ ដើម្បីការពារអាអូនពីការរោលខោទឹកនោមបាន ៖
១. ប្តូរខោទឹកនោមកូនឱ្យបានញឹកញាប់
២. លាងគូទឱ្យកូនភ្លាមៗ បន្ទាប់ពីបត់ជើងធំរួច
៣. សម្អាតស្បែកកូន រាល់ពេលប្តូរខោទឹកនោម
៤. លាបគ្រីម ឬ ក្រមួនការពាររលាក
៥. ជ្រើសរើសខោទឹកនោម ដែលជក់ទឹកបានល្អ
៦. ជ្រើសរើសខោទឹកនោម ដែលល្មមល្អ កុំតឹងពេក កុំរលុងពេក៕