ក្អកជាអាការទូទៅសម្រាប់កុមារ! តែបើទារកក្រោម ៤ ខែ មានសញ្ញាទាំងនេះ គឺជាស្ថានភាពគួរតែយកចិត្តទុកដាក់
ការក្អក ជារឿងធម្មតាចំពោះកុមារតូចៗ ហើយមិនមានគ្រោះថ្នាក់ទេ។ យ៉ាងណា ការក្អកចំពោះទារកទើបនឹងកើត អាចនឹងមិនសូវកើតមានឡើងនោះទេ។
ដោយឡែក បើសិនទារកទើមមានអាយុក្រោម ៤ ខែ ហើយក្អកដោយមានអាការដូចខាងក្រោម អាចបញ្ជាក់ថាជាសញ្ញានៃភាពធ្ងន់ធ្ងរ ដែលម៉ាក់ប៉ាគួរតែនាំទារកទៅមន្ទីរពេទ្យជាបន្ទាន់៖
១. ទារក មានអាយុក្រោម ៤ ខែ
២. ដកដង្ហើមលឿនជាងធម្មតា ឬកូនតូចហាក់ដូចជាខំប្រឹងដកដង្ហើម
៣. ថប់ដង្ហើម
៤. ក្អកឡើងស្លេស មានពណ៌លឿង បៃតង ឬមានឈាម
៥. កូនមិនព្រមម៉ឹម
៦. គ្រុនក្តៅ ហើយមានអាការខុសប្រក្រតី
៧. មានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ឬសួត
៨. ក្អកខ្លាំងរហូតដល់ក្អួត
៩. ក្អកជាប់រហូត បន្ទាប់ពីស្លាក់អ្វីមួយ
១០. ក្អក ហាក់មិនធូរស្រាលក្នុងរយៈពេលប្រហែលពីរសប្តាហ៍៕
ប្រភព៖ Baby Center