គួរប្រុងប្រយ័ត្ន! ជំងឺផ្តាសាយប្រភេទថ្មី RSV អាចកើតលើទាំងមនុស្សចាស់ និង កុមារ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកម្តាយមួយចំនួន បានចែករំលែកនូវបញ្ហាសុខភាពរបស់កូនៗ ដែលបានកើតនៅជំងឺផ្តាសាយប្រភេទថ្មី Respiratory syncytial (sin-SISH-uhl) virus ឬ RSV។ ថ្ងៃនេះ «អ្នកម្តាយប្រជាប្រិយ» នឹងលើកយកលម្អិតពីអាការជំងឺផ្តាសាយ RSV មកជម្រាបជូនឱ្យគ្រប់គ្នាបានដឹង។
មេរោគផ្លូវដង្ហើម Respiratory syncytial (sin-SISH-uhl) virus ឬ RSV គឺជាមេរោគផ្លូវដង្ហើមធម្មតា ដែលជាទូទៅបណ្តាលឱ្យមានរោគសញ្ញាស្រាល និង ដូចជាផ្តាសាយធម្មតាដែរ។ មនុស្សភាគច្រើន ជាសះស្បើយក្នុងរយៈពេលមួយ ឬ ពីរសប្តាហ៍ ប៉ុន្តែ RSV អាចនឹងធ្ងន់ធ្ងរ។ ជំងឺនេះ ឆ្លងគ្រប់វ័យ ប៉ុន្តែសម្រាប់ទារក និង មនុស្សចាស់ ទំនងអាចនឹងវិវត្តន៍ធ្ងន់ធ្ងរ ហើយត្រូវការសម្រាកនៅមន្ទីរពេទ្យ។ ចំពោះមនុស្សចាស់ គឺមានវ៉ាក់សាំង ដើម្បីការពារឆ្លង RSV ធ្ងន់ធ្ងរ។ រីឯទារក និង កុមារតូចៗ គឺការផលិតផលអង់ទីករ Monoclonal ជាចំណុចសំខាន់ការពារពី RSV ធ្ងន់ធ្ងរបាន។
អ្នក ដែលឆ្លងមេរោគ RSV ជាធម្មតាបង្ហាញរោគសញ្ញាក្នុងរយៈពេល ៤ ទៅ ៦ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ។ រោគសញ្ញានៃការឆ្លងមេរោគ RSV ជាធម្មតារួមមាន៖
១. ហៀរសំបោរ
២. ថយចុះចំណង់អាហារ
៣. ក្អក
៤. កណ្តាស់
៥. គ្រុន
៦. ថប់ដង្ហើម
រោគសញ្ញាទាំងនេះ ជាធម្មតាលេចឡើងជាដំណាក់កាល ហើយមិនមែនទាំងអស់ក្នុងពេលតែមួយនោះទេ។ ចំពោះទារកតូចៗ ដែលមាន RSV អាចនឹងបង្ហាញសកម្មភាព ដូចជាការឆាប់ខឹង ការថយចុះសកម្មភាពប្រចាំថ្ងៃ និង ពិបាកដកដង្ហើម។ កុមារស្ទើរតែទាំងអស់ នឹងមានការឆ្លងមេរោគ RSV នៅអាយុ ២ ឆ្នាំ៕