ម៉ាក់ៗពពោះថ្មីថ្មោង អត់ដឹងទិញអ្វីខ្លះសម្រាប់ប្រើប្រាស់ខ្លួនឯង អាចចូលមើលតាមនេះបាន
ជាការពិតណាស់ មុនពេលម៉ាក់ៗសម្រាល គឺមានសម្ភារជាច្រើន ដែលចាំបាច់ទិញទុកមុនសម្រាប់ការប្រើប្រាស់ខ្លួនឯង និង ទារក។ យ៉ាងណា ក្នុងនោះក៏មានអ្នកម៉ាក់ថ្មីថ្មោងជាច្រើន អាចនឹងមិនដឹងថា គួរទិញរបស់អ្វីខ្លះនោះទេ ព្រោះមានច្រើនយ៉ាងពេក។
យ៉ាងណា សម្រាប់ម៉ាក់ៗកំពុងតែពពោះនៃត្រីមាសទី ១ គួរមកឆែកតារាងទំនិញជាមួយនឹង «អ្នកម្តាយប្រជាប្រិយ» សម្រាប់សម្ភារប្រើប្រាស់របស់អ្នកម៉ាក់ផ្ទាល់ ថាតើគួរទិញអ្វីខ្លះ?
១. ខោអាវក្នុង សម្រាប់ស្ត្រីមានផ្ទៃពោះ
២. ខ្សែក្រវាត់ទ្រពោះ
៣. ខ្នើយកើយ សម្រាប់ស្ត្រីមានផ្ទៃពោះ
៤. ឡេលាបក្បាលពោះការពារសង្វារ
៥. វីតាមីនសម្រាប់ស្ត្រីមានផ្ទៃពោះ