ប៉ាម៉ាក់ត្រៀមយកកូន មកដឹងតិចនិកយកកូនប្រុសស្រីតាមប្រាថ្នា
យោងទៅតាមវិទ្យាសាស្ត្រ គ្មានថ្នាំណាដែលអាចលេបទៅអាចបង្កកំណើតបានកូនប្រុស ឬ កូនស្រីតាមចិត្តចង់ឡើយ។ យ៉ាងណាមិញ អ្នកជំនាញមានបទពិសោធច្រើនឆ្នាំដែលសិក្សាលើការបន្តពូជ បានផ្តល់នូវដំណោះស្រាយដ៏សមហេតុផលតាមរយៈការអនុវត្ត និង ប្រតិបត្តិជាមួយវិធីសាស្ត្របែបធម្មជាតិងាយៗដែលគូស្វាមីភរិយានឹងទទួលបានកូនប្រុស ឬ កូនស្រីដូចក្តីប្រាថ្នា។
សម្រាប់ការយកកូនប្រុស
ផ្នែករបបអាហារ ៖ ស្ត្រីអាចចាប់ផ្តើមទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមដូចជា៖ ចេក ប៉ោម ដំឡូងបារាំង ប៉េងប៉ោះ សណ្តែកសៀង ទឹកដូង ត្រីសាម៉ុន ត្រីម័ររុយ សាច់សត្វ បន្លែភ្លៅកង្កែប ល្ពៅ ពពួកផ្សិត ផ្លែប៊័រ និង អាហារដែលមានជាតិប្រៃ។ ជៀសវាង គ្រាប់ផ្លែឈើ ខ្យងគ្រប់ប្រភេទ ទឹកដោះគោ និងគ្រឿងផលិតពីទឹកដោះគោដូចជា យ៉ាអួរ ឈីស សូកូឡា និង នំប៉័ង។ ចំពោះបុរសវិញ ផឹកកាហ្វេឬកាហ្វេ Espresso មួយពែងជាប្រចាំ ឬ ផឹកភេសជ្ជៈកំប៉ុងដែលមានជាតិអ៊ីនរយៈពេល ១៥ ទៅ ៣០ នាទី មុនពេលរួមភេទដើម្បីបង្កើនថាមពលដល់មេជីវិតឈ្មោលឱ្យរត់បានលឿន។
ផ្លូវភេទ ៖
- បុរសត្រូវរក្សាប្រដាប់ភេទឱ្យមានខ្យល់ចេញចូល ដោយស្លៀកខោខ្លីរលុងៗ និង ខោជើងវែងដែលមិនរឹប។
- ជៀសវាងរួមភេទមុនមួយសប្តាហ៍នៅពេលពងកំណើតមិនទាន់ធ្លាក់ ហើយចាប់ផ្តើមរួមភេទតែម្តងប៉ុណ្ណោះនៅថ្ងៃដែលពងកំណើតបានធ្លាក់។ ការធ្វើដូចនេះដើម្បីឱ្យមេជីវិតឈ្មោលមានឱកាសច្រើនរត់ទៅរកពងមុនគេ។
- ជ្រើសរើសការរួមភេទនៅពេលយប់ និង ចំថ្ងៃលេខសេស ហើយខណៈពេលរួមភេទបុរសត្រូវសូកលិង្គចូលឱ្យបានជ្រៅទៅក្នុងប្រដាប់ភេទស្ត្រី ជាពិសេសប្រើក្បាច់លុតជង្គង់បុកពីក្រោយ (doggy style)។
សម្រាប់ការយកកូនស្រី
ផ្នែករបបអាហារ ៖ ស្ត្រីត្រូវទទួលទានអាហារដែលមានជាតិផ្អែម និង សម្បូរទៅដោយជាតិ កាល់ស្យូម និង ម៉ាញ៉េស្យ៉ូមដូចជា ទឹកដោះគោ គ្រឿងធ្វើពីទឹកដោះគោ ស៊ុត គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ផ្លែក្រូច ទឹកក្រូចស្រស់ គ្រាប់អាល់ម៉ុន ល្ង ស្ពៃខ្មៅ ស្ពៃក្រញាញ់ ត្រីអណ្តាតឆ្កែ សាច់មាន់ មាន់បារាំង តៅហ៊ូ សណ្តែកសៀង ផ្លែបឺរី សណ្តែកខ្មៅ និងមើមស្ពៃបៃតង។ ជៀសវាងអាហារដែលមានជាតិប្រៃ និង មានជាតិប៉ូតាស្យូមខ្ពស់ រួមទាំងស្រាក្រហម ស្រាបៀរ ផ្លែឈើស្រស់(លើកលែងផ្លែក្រូច) ប៉េងប៉ោះ ផ្សិត សូកូឡា កាហ្វេ និង តែ។ ជាពិសេស បុរសត្រូវជៀសវាងផឹកកាហ្វេ។
ផ្លូវភេទ ៖
- បុរសត្រូវស្លៀកខោក្នុងរឹប ឬ ខោជើងវែងរឹបជាប្រចាំ។
- ត្រូវរួមភេទពីរទៅបីថ្ងៃមុនពេលពងកំណើតធ្លាក់។ ករណីនេះមេជីវិតញីខ្លាំងជាងមេជីវិតឈ្មោលហើយអាចរស់បានយូរជាងមេជីវិតឈ្មោល។
- រួមភេទឱ្យបានញឹកញាប់ជាមួយការការពារដើម្បីឱ្យមេជីវិតរបស់បុរសចុះខ្សោយ។
- ខណៈពេលរួមភេទបុរសត្រូវសូកលិង្គចូលប្រដាប់ភេទស្ត្រីរាក់ៗ និង ប្រើក្បាច់បុរសនៅពីលើ។
- រួមភេទនៅពេលរសៀល និង ចំថ្ងៃលេខគូ៕