ថ្នាក់មតេយ្យសិក្សាទាំង ៣ កម្រិត កូនៗអាយុប៉ុន្មានអាចចូលរៀនបាន
ជាទូទៅ ក្មេងអាយុ ៥ ឆ្នាំ ចាប់ផ្តើមចុះឈ្មោះចូលរៀននៅថ្នាក់កម្រិតមតេយ្យបាន។ ក្នុងនោះក៏មានប៉ាម៉ាក់ខ្លះ បានពន្យារពេលការបញ្ជូនកូនចូលរៀនថ្នាក់មតេយ្យ ព្រោះតែការបារម្ភ និង គុណសម្បត្តិ ព្រមទាំងគុណវិបត្តនៃការអភិវឌ្ឍន៍របស់កូនៗ។ ខាងក្រោមនេះ គឺជាការបង្ហាញឱ្យបានច្បាស់ថាប៉ាម៉ាក់គួរឱ្យកូនៗចាប់ផ្តើមថ្នាក់មតេយ្យនៅអាយុប៉ុន្មាន ដើម្បីធានាថាកូនៗបានដើរលើផ្លូវត្រូវឆ្ពោះទៅរកភាពជោគជ័យ។
១. ពេលណា ជាពេលវេលាត្រឹមត្រូវគួរបញ្ជូនកូនទៅរៀនថ្នាក់មតេយ្យ?
ឆ្នាំសិក្សានៅតាមមណ្ឌលសិក្សាភាគច្រើន ជាធម្មតាចាប់ផ្តើមនៅដើមខែកញ្ញា ដោយនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីនាំកូនរបស់អ្នកទៅថ្នាក់មត្តេយ្យ។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់ជៀសវាងការចុះឈ្មោះកូនៗចូលរៀនថ្នាក់មតេយ្យនៅពាក់កណ្តាលឆ្នាំ ពោលគឺក្នុងអំឡុងនៅឆមាសទីពីរ។ ការចាប់ផ្តើមថ្នាក់មត្តេយ្យនៅដើមឆ្នាំសិក្សា អនុញ្ញាតឱ្យកូនរបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយសិស្សសាលាមត្តេយ្យ និង មិត្តរួមថ្នាក់ថ្មីផ្សេងទៀត ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការបង្កើតមិត្តភក្តិ។
២. តើកូនៗអាយុប៉ុន្មាន គួរបញ្ជូនទៅកាន់ថ្នាក់មតេយ្យសិក្សាទៅតាមកម្រិត?
ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យចាប់ផ្តើមនៅពេលដែលកុមារមានអាយុយ៉ាងតិច ៥ ឆ្នាំ តែយ៉ាងណា ប៉ាម៉ាក់ក៏អាចអាចជ្រើសរើសការបញ្ជូនកូនទៅសាលាមត្តេយ្យមុនកាលកំណត់ ប្រសិនបើកូនរបស់ពួកគេមានភាពចាស់ទុំគ្រប់គ្រាន់ និង ត្រៀមខ្លួនចូលសាលារៀន។ ជាក់ស្តែង បច្ចុប្បន្នប៉ាម៉ាក់មួយចំនួនបានបញ្ជូនកូនទៅសាលាតាំងពីអាយុ ៦ ខែ ម្ល៉េះ ព្រោះកត្តាចាំបាច់ និង ភាពមមាញឹកផ្ទាល់ខ្លួន។ លើសពីនោះ ថ្នាក់មតេយ្យសិក្សាត្រូវបានបែកចែកជា ៣ កម្រិតរួមមាន ៖
- ថ្នាក់ថែទាំ ៖ កុមារចាប់ពីអាយុ ៦ ខែឡើង
- ថ្នាក់មតេយ្យកម្រិតទាប ៖ កុមារចាប់ពីអាយុ ៣ ឆ្នាំ ទៅ ៥ ឆ្នាំ
- ថ្នាក់មតេយ្យកម្រិតខ្ពស់ ៖ កុមារចាប់ពីអាយុ ៥ ឆ្នាំ ទៅ ៦ ឆ្នាំ៕