ខុសពីអ្នកខ្លួនមួយ តើស្ត្រីពពោះគួរហាត់ប្រាណរយៈពេលប៉ុន្មានទើបល្អ?
លំហាត់ប្រាណដូចជា ដើរ រត់ ហែលទឹក និង យូហ្គា សុទ្ធតែជាសកម្មភាពរាងកាយដ៏សមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ។ វាពិតជាចាំបាច់ដែលស្ត្រីពពោះត្រូវប្រើកម្លាំងហាត់ស្រាលៗ ដើម្បីសុវត្ថិភាពទាំងម្តាយ និង កូនក្នុងផ្ទៃ។ ការហាត់ប្រាណមិនត្រឹមតែជួយឱ្យការឡើងទម្ងន់នៅអំឡុងពពោះមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យរាងកាយត្រៀមខ្លួនរួចរាល់នៅពេលសម្រាលផងដែរ។
តាមអ្នកជំនាញ ការធ្វើលំហាត់ប្រាណរយៈពេល ១៥០ នាទីក្នុងមួយសប្តាហ៍ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពគភ៌។ តែយ៉ាងណាមិញ បើស្ត្រីពុំធ្លាប់ហាត់ឬយូរៗហាត់ម្តង អ្នកអាចចាប់ផ្តើមពី ១០ នាទីក្នុងមួយថ្ងៃ វាក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ ការធ្វើលំហាត់ប្រាណជាប្រចាំ ត្រូវប្រាកដថា អ្នកធ្វើវាទៅមិនហួសកម្លាំង និង មិនត្រូវបង្ខំធ្វើឱ្យគ្រប់ម៉ោងឬគ្រប់ចំនួនដងឡើយ។ អ្នកត្រូវស្តាប់រាងកាយជាជាងការដាក់កំហិតរាងកាយ។
ដូច្នេះហើយ ដើម្បីឆ្ពោះទៅដល់គោលដៅ អ្នកអាចចាប់ផ្តើមពីរយៈពេលខ្លីមុន ដោយហាត់ត្រឹម ១០ នាទីក្នុងមួយថ្ងៃ លុះរាងកាយមានថាមពលទប់ទល់គ្រប់គ្រាន់ អ្នកអាចបង្កើនម្តងបន្តិចៗរហូតដល់អាចហាត់ក្នុងមួយអាទិត្យគ្រប់ ១៥០ នាទី។ រយៈពេលនេះបើចែកទៅ ក្នុងមួយថ្ងៃអ្នកហាត់ត្រឹមជាង ២១ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ៕
ប្រភព៖ ACOG