មិនជឿសាកបាន! ញុំាផ្លែឈើ ៣ មុខ កូនកើតមកសាច់ម៉ដ្តភ្លឺរលោង ស្រមោចវារជ្រុះ
កូនកើតមកសាច់ស្អាតជាក្តីប្រាថ្នារបស់អ្នកម្តាយគ្រប់រូប។ អាហារសម្បូរសារធាតុចិញ្ចឹមជាផ្នែកមួយដ៏សំខាន់សម្រាប់ការលូតលាស់ និង អភិវឌ្ឍន៍របស់ទារក។ បើម៉ាក់ៗពពោះចង់បានកូនកើតមកមានស្បែកស្អាតទៀតនោះ អ្នកអាចផ្តោតញុំាបន្ថែមផ្លែឈើ ៣ មុខ ដែលអ្នកស្រាវជ្រាវរកឃើញថា វាអាចជួយឱ្យស្បែកកូនកើតមកម៉ដ្តភ្លឺរលោងស្អាត។ ផ្លែឈើទាំង ៣ មានដូចជា៖
១. ឈើរី និង ប៊ែរី
ផ្លែឈើស្ថិតក្នុងក្រុមឈើរី និង ប៊ែរី មានដូចជា ប្ល៊ូប៊ែរី, ស្ត្រូប៊ែរី, រ៉ាស់ប៊ែរី និង ប្ល៊ែកប៊ែរី។ ចំណោមផ្លែឈើទាំងអស់ ផ្លែឈើប្រភេទនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងគេ។ សារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិ អាចជួយការពារភាពចាស់មុនអាយុ ដោយកាត់បន្ថយការបំផ្លាញពីរ៉ាឌីកាល់សេរី។
២. ផ្លែប៊័រ
ផ្លែប៊័រត្រូវបានគេរកឃើញសម្បូរទៅដោយវីតាមីន C និង វីតាមីន E ។ វីតាមីនទាំងពីរនេះត្រូវបានស្គាល់ជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីន C ក៏ជួយកាត់បន្ថយការហើមរលាក និង សំខាន់ជួយដល់ការផលិតខូឡាជិននៅក្នុងរាងកាយ។ ការផលិតខូឡាជិននេះហើយនឹងជួយជំរុញឱ្យស្បែកកូនរបស់អ្នកមានភាពស្រទន់ និង ភ្លឺរលោង។
៣. ប៉េងប៉ោះ
លីកូពីន (lycopene) ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានថាមពល ដែលរកឃើញនៅក្នុងផ្លែប៉េងប៉ោះ ជាពិសេសប៉េងប៉ោះពណ៌ក្រហម។ តាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុលីកូពីនអាចការពារស្បែកប្រឆាំងនឹងការបំផ្លាញដោយកាំរស្មី UV របស់ព្រះអាទិត្យ។
ក្រៅពីផ្លែឈើទាំង ៣ ខាងលើអាចជំនួយស្បែកកូនស្អាតតាំងពីនៅក្នុងផ្ទៃ ទន្ទឹមគ្នានេះអ្នកគប្បីទទួលទានអាហារផ្សេងៗដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ។ កាលណាសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការលូតលាស់ និង ការអភិវឌ្ឍន៍របស់កូននឹងល្អប្រសើរ ហើយក៏បូករួមថែមទាំងបានស្បែកស្អាតជាមួយផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ទៀតផង៕
ប្រភព៖ healthxchange