ទោះមេឃមិនសូវក្តៅ តែជាតិទឹកសំខាន់ណាស់សម្រាប់ស្ត្រីពពោះ នេះជាគុណប្រយោជន៍!
នៅពេលមានផ្ទៃពោះ អ្នកមានតម្រូវការផឹកទឹកច្រើនជាងធម្មតា ដើម្បីបង្កើតទឹកភ្លោះ ផលិតឈាមបន្ថែម បង្កើនជាលិកាថ្មី រក្សាសារធាតុចិញ្ចឹម ជំរុញការរំលាយអាហារ និង រុញច្រានជាតិពុលចេញពីរាងកាយ។
ខណៈស្ត្រីពពោះមានតម្រូវការជាតិទឹកបន្ថែម ការផឹកទឹកគ្រប់គ្រាន់តម្រូវមានចន្លោះពី ៨ ទៅ ១២ កែវ ក្នុងមួយថ្ងៃ ឬ ២ ទៅ ៣ លីត្រ ក្នុងមួយថ្ងៃ។ ស្ត្រីអាចសម្គាល់ខ្លួនឯង បើករណីកង្វះជាតិទឹក នឹងមានអាការដូចជា ក្តៅចេញពីក្នុងខ្លួន ឈឺក្បាល អស់កម្លាំង និង ទឹកនោមឡើងពណ៌ខ្លាំង។
ការផឹកទឹកច្រើនមានអត្ថប្រយោជន៍ដូចជា៖ កាត់បន្ថយទល់លាមក, បញ្ហាឫសដូងបាត, កាត់បន្ថយហើម, ការពារអស់កម្លាំង, ឈឺក្បាល, ឡើងកម្តៅរាងកាយ, ស្បែកទន់, បង្កើនថាមពល, កាត់បន្ថយឆ្លងមេរោគផ្លូវទឹកនោម និង កាត់បន្ថយការប្រឈមសម្រាលកូនមុនខែ។ ដូចនេះ ដើម្បីសុខភាពទាំងម្តាយ និង កូនក្នុងផ្ទៃ អ្នកម្តាយគ្រប់រូបគួរគប្បីផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ newcastle