ស្ងាត់ៗ! Cris Horwang ជះលុយធំជិត ៣ លានដុល្លារ ដើម្បីធ្វើរឿងសំខាន់សម្រាប់គ្រួសារ
Cris Horwang តារាស្រីវ័យ ៤២ ឆ្នាំ ដែលមានសម្រស់ស្រស់ស្អាត និយមលេងខ្លួនសិចស៊ី ហើយជាតារាពហុជំនាញអាចសម្ដែង ច្រៀង បង្ហាញម៉ូត ពិធីការិនី គ្រូបង្រៀនរាំ និង DJ ផងដែរ។
នាងបានបោះជំហានចូលសិល្បៈចូលសិល្បៈអស់រយៈពេលជាង ១៤ ឆ្នាំមកហើយ ដោយមានស្នាដៃរឿងល្បីៗជាច្រើនដូចជា «Bangkok Traffic Love Story», «Oh My Ghosts!», «Seven Something» ជាដើម។
មកទល់ពេលបច្ចុប្បន្ននេះ Cris នៅតែជាតារាស្រីដែលមានឥទ្ធិពលបើទោះបីជានាងមានវ័យ ៤២ ឆ្នាំក្ដី តែនៅតែទទួលបានតំណែងជាតួសំខាន់ ហើយមានទីផ្សារក្នុងសិល្បៈមិនថាផ្នែកសម្ដែង ផ្សាយពាណិជ្ជកម្មនោះឡើយ។
ថ្មីៗនេះ Cris បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្ងាត់ៗនាងបានបង្ហាញរូបរាងផ្ទះថ្មី ដែលកំពុងសាងសង់បានជាង ២០ ភាគរយរួច ហើយថែមទាំងបង្ហើបថាផ្ទះនេះចំណាយជាង ១០០ លានបាត (ប្រមាណ ២ លាន ៨៩ ម៉ឺនដុល្លារ) ដែលមានទីតាំងនៅតំបន់ Khao Yai៕