ក្តៅគគុក! Cai Xukun ចេញមុខសុំទោស និង ទម្លាយរឿងអាថ៌កំបាំងជាច្រើនពាក់ព័ន្ធជាមួយនារី «C»
កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ Cai Xukun ដែលមហាជនស្គាល់ច្បាស់ថាជាតារាប្រុសចិនមួយរូបដែលមានសមត្ថភាព ទេពកោសល្យខាងសិល្បៈខ្ពស់ ត្រូវបានគេទម្លាយព័ត៌មានរឿងអាស្រូវពីតារាប្រុសរូបនេះចូលទៅក្នុងប្រព័ន្ធអ៊ីនធើណេត Weibo ថាលោកមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់តាងឈ្មោះដោយ «C» ព្រមទាំងបានបង្ខំឱ្យនាងរំលូតកូននៅក្នុងផ្ទៃកាលពីឆ្នាំ ២០២១ កន្លងទៅទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ម្ចាស់សាមីខ្លួនផ្ទាល់ ពោលគឺលោក Xukun បានបង្ហោះសារចូលទៅក្នុងបណ្ដាញសង្គម Weibo ដើម្បីសុំទោស ព្រមទាំងសារភាពថាខ្លួនពិតជាមានទំនាក់ទំនងជាមួយកញ្ញា «C» កាលពីឆ្នាំ ២០២១ ព្រមទាំងធ្លាប់បានជ្រុលជ្រួសជាមួយគ្នាពិតប្រាកដមែន។
ដោយឡែក Cai Xukun បាននិយាយបន្ថែមទៀតថា ៖ «រឿងដែលបានកើតឡើងនោះ គឺមានការព្រមព្រៀងត្រឹមត្រូវពីភាគីទាំងសងខាង មិនបានបំពានច្បាប់ ព្រមទាំងមិនបានចាប់បង្ខំឱ្យកញ្ញា «C» រំលូតកូននោះឡើយ»។ លើសពីនេះទៅទៀតនោះ លោកបានសង្កត់ធ្ងន់ថា ៖ «កញ្ញា «C» មិនមែនជាអនីតិជន អាយុក្រោម ១៨ ឆ្នាំនោះឡើយ»៕