ចែកគ្នាដឹង! សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសបន្ធូរបន្ថយការប្រាក់ មិនផាកពិន័យ មិនរឹបអូសទ្រព្យ ចំពោះអ្នកបានរងផលប៉ះពាល់ដោយទឹកជំនន់
សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍រួមស្ដីពីការផ្ដល់ការយោគយល់ និង អនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន និង សេចក្ដីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះថា ការផ្ដល់ជូននេះនឹងធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និង យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២។
គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និង កម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និង ចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជនប្រកបដោយការយោគយល់ និង អធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន៕
សូមអានសេចក្ដីថ្លែងការណ៍ដែលមានភ្ជាប់ជូនខាងក្រោម៖