ផ្អើលអស់អ្នកគាំទ្រ! ប្រទះឃើញស-ពអណ្តែតទឹកក្បែរកន្លែងប្រគំតន្រ្តីរបស់ Jungkook នៅក្រុងញូវយ៉ក
ជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងប្រុស Jungkook សមាជិក BTS បន្ទាប់ពី Koreaboo បានចុះផ្សាយនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះថា គេបានប្រទះឃើញសាកសពមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងបឹង Harlem Meer ក្បែរ Central Park ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែល Jungkook ធ្វើការប្រគំតន្ត្រី។
យ៉ាងណាមិញ បើតាមសម្តីរបស់ប៉ូលិសក្នុងមូលដ្ឋាន បាននិយាយថា ពេលនេះពួកគេកំពុងស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងរកមូលហេតុនៃការស្លាប់យ៉ាងពិតប្រាកដ របស់សាកសពមួយនោះ។
ក្នុងនោះដែរ បើនិយាយដល់ក្រុមអ្នកគាំទ្ររបស់ Jungkook គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ មានមនុស្សប្រមាណជា ៥០ នាក់ បានមកតម្រង់ជួរបោះតង់រង់ចាំនៅកន្លែងការប្រគំតន្រ្តីរបស់តារាប្រុសរូបនេះ ដែលត្រៀមធ្វើឡើងនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងកម្មវិធី GMA Summer Concert ដែលធ្វើឡើងនៅ Central Park បានធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទិដ្ឋភាពដែលគេបានឃើញសពអណ្តែតក្នុងទឹកបឹងនោះ៕