ក្រោយផ្ទុះចចាមអារ៉ាមបែកគូស្នេហ៍សេដ្ឋី ស្រាប់តែ Aom ចេញមុខទម្លាយការពិតហើយ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Aom Sushar តារាសម្តែងស្រីរាងតូចច្រឡឹងមានមុខមាត់ស្រស់ស្អាត មានសមត្ថភាព និងទេពសោកសល្យអាចសម្តែងបានគ្រប់ទម្រង់តួអង្គ។
ថ្មីៗនេះ រឿងរ៉ាវស្នេហារបស់ Aom ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយផ្ទុះចចាមអារ៉ាមថានាង និងគូស្នេហ៍ហាយសូ បានចែកផ្លូវគ្នាហើយគ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ ដែលធ្វើឱ្យផ្ទុះការវែកញែកព្រោងព្រាតពេញបណ្តាញសង្គម។
ក្រោយទុកឱ្យចចាមអារ៉ាមផ្ទុះឡើងអស់មួយរយៈ ពេលនេះ Aom បានចេញមុខបកស្រាយថា៖ «មិនពិតទេចាស ពួកយើងមិនបានបែកគ្នាទេ ហើយគូខ្ញុំក៏មិនមែនជាគូនៅក្នុងរឿងរសើបដែរ យើងនៅល្អនឹងគ្នាដូចដើម យើងទាក់ទងគ្នាមកចូលជិត ៥ ឆ្នាំហើយ ក៏មានអនុស្សាវរីយ៍ច្រើនមិនតិចដែរ ពេលខ្លះអាចរវល់ការងាររៀងខ្លួនទើបមិនសូវមានពេលស្និទ្ធស្នាលនឹងគ្នា ម្យ៉ាងពេលនេះ Aom ទើបមកដល់ថៃវិញ ព្រោះទើបថតរឿងនៅក្រៅប្រទេសចប់ជាមួយបងប្រុស Nichkhun និង God»៕