ខំចូលហាងប៊្រេន ញ៉ាំអាហារថ្លៃ មានអីកុម្ម៉ង់ចំស្ប៉ាហ្គីទីមានអំបែងកែវ ដាក់ចូលមាត់ទំពា មុតឈាមមាត់រហា.ច
ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏មិននឹកស្មានរបស់ខ្លួន ដែលបានទំពាប៉ះអំបែងកែវនៅក្នុងស្ប៉ាហ្គីទីរបស់ហាងអាហារល្បី ដែលបណ្តាលឱ្យមុតទាំងមាត់ និង មុតទាំងដៃហូរឈាមរហាច។
បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា លោកបានទៅទទួលទានអាហារនៅហាងភីហ្សាល្បីមួយកន្លែង ដោយបានកុម្ម៉ង់ស្ប៉ាហ្គីទីផងដែរ។ ខណៈកំពុងតែទទួលទានស្ប៉ាហ្គេតទីនោះ បុរសរូបនេះក៏ទំពាទៅប៉ះអ្វីម្យ៉ាងស្រួយៗ ដំបូងឡើយគិតថាជាសាច់ជ្រូក ដែលគេបំពងស្រួយៗ តែយូរទៅចេះតែចម្លែកទៅទើបព្យាយាមយកចេញពីមាត់មកមើល ក៏ឃើញថាវាគឺជាអំបែងកែវដែលមានទំហំប្រហែលនឹងគ្រាប់បាយ។
បុរសរូបនេះបានរៀបរាប់បន្ថែមថា ពេលនោះលោកមុតទាំងមាត់ មុតទាំងដៃហូរឈាម ហើយថែមទាំងជ្រុលលេបទៅក្នុងពោះទៀតផង ហើយខាងហាងអាហារបានទទួលខុសត្រូវដោយការមិនយកថ្លៃអាហារ ក៏ដូចជាត្រៀមចេញថ្លៃព្យាបាល បើសិនជាបុរសរូបនេះមានគ្រោះថ្នាក់ប៉ះពាល់អ្វីខ្លាំងជាងនេះ៕
ប្រភព៖ Khaosod