(វីដេអូ) ហ្វេនលាន់មាត់ព្រាត! ពេជ្រ សោភា ថែរាងយ៉ាងឡូយសល់ចង្កេះមួយក្ដាប់ ស្អាតប្លែកក្នុងវ័យ ៤០ ឆ្នាំ
វីដេអូខ្លីប៉ុន្មានវិនាទី ដែលកំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រ បន្ទាប់ពីតារាស្រីរូបនេះ ពាក់អាវវាលបង្អួតចង្កេះមួយក្ដាប់ បញ្ចេញក្បាលពោះរាបស្មើគួរឱ្យទាក់ទាញ។
ពិតណាស់ បច្ចុប្បន្នម្ចាស់បទ «អូនទៅហើយ» រូបនេះ មានវ័យ ៤០ ឆ្នាំហើយ ប៉ុន្ដែអ្នកនាង ពេជ្រ សោភា នៅរក្សាសម្រស់ និង ដងខ្លួនឱ្យនៅតែស្រឡូនស្អាតមាំមួនដដែល ជាពិសេសពេលតារាស្រីរូបនេះ ថតវីដេអូបង្ហាញពីរូបរាងបង្ហោះលើហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រោងព្រាត ព្រោះកន្លងមកអ្នកគាំទ្រកម្របានឃើញតារាស្រីរូបនេះ ហ៊ានស្លៀកពាក់សិចស៊ីបង្ហាញមហាជនបែបនេះណាស់។
ជានារីសម័យថ្មី ចំនួនអាយុមិនមែនជាឧបសគ្គឡើយសម្រាប់តារាចម្រៀង ពេជ្រ សោភា ដោយក្រៅពីបង្ហាញរូបរាងគ្មានក្បាលពោះហើយ តារាស្រីរូបនេះ ក៏បានលើកឡើងប្រកបដោយការជឿជាក់លើខ្លួនឯងថា ៖ «ស្រឡាញ់អីធ្វើនឹងទៅ រាងយើងតើ យើងផុសទៅ»៕