កំពុងជួបព្យុះជីវិតគ្រួសារ Ning ស្រាប់តែទទួលបានសំបុត្រមួយសន្លឹកពីក្មេងតូចម្នាក់ មានអត្ថន័យចាក់ដោតខ្លាំង
រឿងរ៉ាវជីវិតតារាស្រី Ning Panita មួយរយៈនេះនាងកំពុងតែជួបព្យុះភ្លៀងជីវិតស្ទើរតែងើបមុខមិនរួចឡើយ ដោយស្វាមីដែលធ្លាប់តែស្រឡាញ់បែរជាធ្លាក់ក្នុងដៃស្រីដទៃ រហូតធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តៗក្នុងសិល្បៈជាច្រើនបានសម្តែងក្តីព្រួយបារម្ភពីផ្លូវចិត្តរបស់នាង។
បើទោះបីជាខ្លួនត្រូវប្រឈមជាមួយបញ្ហាធំប៉ុនណាក៏ដោយ តែ Ning Panita ហាក់មិនចុះចាញ់នឹងវាសនាឡើយ ពោលគឺនាងតែងបង្ហាញភាពរឹងមាំឱ្យអ្នកគាំទ្របានឃើញជានិច្ច ខណៈដែលផ្លូវចិត្តខាងក្នុងមានតែស្នាមរបួស។
យ៉ាងណាមិញ បន្ទាប់ពីជួបបញ្ហាគ្រួសារ សភាពផ្លូវចិត្តទន់ខ្សោយខ្លាំង ត្រូវការកម្លាំងចិត្ត ស្រាប់តែថ្មីៗនេះ Ning Panita បែរជាជួបរឿងមួយមិននឹកស្មានមិនដល់ទៅវិញ។ ក្នុងនោះ នាងបានបង្ហោះថា សុខៗនាងបានទទួលសំបុត្រមួយច្បាប់ពីក្មេងតូចម្នាក់ ព្រមជាមួយម្តាយឪពុករបស់គេ ដែលក្នុងសំបុត្រនោះបានសរសេរពាក្យមួយឃ្លាយ៉ាងចាក់ដោតធ្វើឱ្យនាងមានស្នាមញញឹមឡើងវិញ និង ស្ទើរតែស្រក់ទឹកភ្នែកថា ៖ « ផ្ញើជូន Ning ដឹងទេពួកខ្ញុំជាកម្លាំងចិត្តឱ្យអ្នករហូត ខ្ញុំនឹងឱបអ្នកពីចម្ងាយណែនៗណ៎ា»៕