ប្តីប្រពន្ធមួយគូទម្លាយរឿងព្រឺឆ្អឹងខ្នង រស់នៅជាមួយខ្មោចកូនក្មេង ជាង ១៦ ឆ្នាំ នៅយូរៗទៅស្រឡាញ់ដូចកូនបង្កើត
ប្តីប្រពន្ធមួយគូ ទម្លាយរឿងរ៉ាវព្រឺសម្បុររបស់ខ្លួនមួយដែលសុខចិត្តរស់នៅជាមួយខ្មោចកូនក្មេង មកជាង ១៦ ឆ្នាំ នៅយូរទៅលេងខ្លាច ហើយបែរជាស្រឡាញ់ដូចកូនទៅវិញ។
រឿងរ៉ាវមួយនេះ កើតឡើងនៅក្នុងផ្ទះមួយខ្នងដែលបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៣០ ដោយប្តីប្រពន្ធមួយគូដែលបានទិញផ្ទះនេះ បានរៀបរាប់ឱ្យដឹងថា ពួកគេចាប់អារម្មណ៍ថាផ្ទះមួយខ្នងនេះ ហាក់មានអ្វីខុសពីធម្មតាតាំងពីពួកគេចូលមកនៅដំបូងម្ល៉េះ។
ក្រោយមកទើបពួកគេដឹងថា មានខ្មោចកូនក្មេងនៅក្នុងកញ្ចក់ ព្រោះបានដាក់កាមេរ៉ាទុកចោលកណ្តាលផ្ទះ រួចក៏ចាប់បានរូបភាពរបស់នរណាមិនដឹង ដែលស្លៀកពាក់ខោអាវដេកពណ៌ស ជាស្ទីលនៅក្នុងឆ្នាំ ១៩៣០។ ក្នុងនោះស្រ្តីជាប្រពន្ធ បានរៀបរាប់ឱ្យដឹងទៀតថា នាងតែងមានអារម្មណ៍ថាមាននរណាលួចមើលនាងរហូតនៅក្នុងបន្ទប់ដេក ព្រមទាំងយល់សប្តថាមានក្មេងស្រីម្នាក់នៅក្នុងបន្ទប់នេះទៀតផង ដែលនាងមានឈ្មោះ Amenda។
យ៉ាងណាមិញ នាងបន្តថា នាងមិនខ្លាចនោះទេ ព្រោះនាងគិតថានេះគឺជាផ្ទះរបស់គេ ម្យ៉ាងគេក៏មិនដែលធ្វើទុកទោសអ្វីឡើយ នាងក៏បើកចិត្តឱ្យនៅជាមួយរហូតមកដល់ពេលនេះគឺ ១៦ ឆ្នាំមកហើយ ដែលក្រុមគ្រួសារនាងរស់នៅជាមួយខ្មោចកូនក្មេងនេះ៕