អាជីពសិល្បៈរបស់ Kang Kyung Joon អាចនឹងលិចលង់ ក្រោយមានរឿងអាស្រូវទាក់ទងប្រពន្ធគេ
រឿងអាស្រូវដែលថាតារាសម្ដែងប្រុស Kang Kyung Joon តួឯកប្រុសក្នុងរឿង «To The Beautiful You» ត្រូវបានគេប្តឹងទាមទារសំណងជិត ៤ ម៉ឺនដុល្លារអាមេរិក ដោយចោទប្រកាន់ពីបទលួចទាក់ទងនឹងប្រពន្ធគេ។ យ៉ាងណាមិញ ព័ត៌មានពាក់ព័ន្ធនឹងរឿងអាស្រូវរបស់តារាប្រុសរូបនេះ ត្រូវបានចុះផ្សាយពេញប្រទេសកូរ៉េ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសគឺតារាស្រី Jang Shin Young ជាភរិយារបស់តារាប្រុសរូបនេះផ្ទាល់តែម្ដង។
ទោះជាយ៉ាងណា បើនិយាយដល់អាជីពសិល្បៈរបស់តារាប្រុសរូបនេះ ក៏គេចមិនផុតពីខាតបង់ធំនោះដែរ ដោយសារតែបច្ចុប្បន្នកុងត្រារបស់លោកជាមួយនឹងក្រុមហ៊ុនកម្សាន្តដែលលោកបានធ្វើការជាមួយគ្នា គឺបានផុតតាំងពីខែតុលា ឆ្នាំ ២០២៣ មកម្ល៉េះ។ ដូច្នេះ បញ្ហាដែលបានកើតឡើងនេះគឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងចរចាបន្តនៅលើបណ្តឹងផិតក្បត់ ដែលបានផ្ទុះឡើងនេះ។
បើតាមការឱ្យដឹងប៉ុន្មានឆ្នាំមកនេះ អាជីពថតសម្ដែងរបស់លោក Kang Kyung Joon មិនសូវជារីកចម្រើននោះទេ ទោះលោកកំពុងកាន់រឿង Same Bed Different Dreams 2: You Are My Destiny និង The Return of Superman ក៏ដោយ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារផលិតរឿង The Return of Superman បានផ្អាកការថតរឿងជាមួយនឹងលោកហើយ ដោយគេបាននិយាយថា គម្រោងផលិតទៅមុននឹងត្រូវគិតម្ដងទៀតនៅពេលដែលរឿងអាស្រូវរបស់លោកដោះស្រាយចេញសិន៕