(វីដេអូ) អ្នកស្រី អ៊ឹម សុគន្ធា និង ក្រុមការងារ MGC បញ្ជាក់ច្បាស់ៗលើរឿងសណ្តែកដី និង ពងក្រួច គឺខាង MGI ជាអ្នកទិញ តែក្រុមការងារ MGC អ្នកចេញលុយទាំងអស់
ជុំវិញរឿងរ៉ាវក្នុងអំឡុងពេលបេក្ខភាពបវរកញ្ញា MGI 2024 ទាំងអស់ឡើងទូកលម្ហែនៅទន្លេចតុមុខ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានជ្រាបខ្លះៗហើយចំពោះការវែកញែកចោទប្រកាន់មួយចំនួនពីខាង MGI មកកាន់ក្រុមការងារ MGC ជាពិសេសទាក់ទងនឹងរឿងអាហាររបស់បវរកញ្ញាដែលបានញ៉ាំលើទូក មានសណ្តែកដី និង ពងក្រួច។
ចំពោះរឿងឡើងទូកនេះដែរ តាមការរៀបរាប់របស់អ្នកស្រី អ៊ឹម សុគន្ធា និង ក្រុមការងារ ក្នុងវីដេអូឡាយកាលពីកន្លងទៅ ក៏បានឱ្យដឹងពីមូលហេតុដែលនាំឱ្យកើតជាបញ្ហាម្ដងរួចហើយ គឺខណៈពេលខាងក្រុមការងារ MGC បានរៀបចំតុអាហាររួចរាល់ស្អាតហើយ គ្រាន់តែមានការយឺតយ៉ាវបន្តិចបន្តួចប៉ុន្មាននាទីដោយសារតែមេឃភ្លៀង ប៉ុន្តែខាង MGI បែរជាមិនបានយោគយល់ដល់ក្រុមការងារ ហើយក៏បានទៅចុះទូកផ្សេងដោយមិនមានការរៀបចំដោយក្រុមការងារ MGC នោះទេ រួចធ្វើការឡាយវីដេអូនៃសកម្មភាពបវរកញ្ញានៅលើទូក ព្រមទាំងខាងម្ចាស់កម្មវិធី MGI ក៏បានបង្ហោះពោលចោទថាខាងក្រុមការងារកម្ពុជាធ្វើការមិនមានវិជ្ជាជីវៈទៅវិញ។
បើងាកទៅខាង MGI ដែលបានប្រមូលបវរកញ្ញាទាំងអស់ឡើងទូកផ្សេងដោយចិត្តឯងនោះ ត្រូវបានក្រុមការងារ MGC ប្រាប់ឱ្យដឹងថារាល់អាហាររបស់បវរកញ្ញាដែលបានញ៉ាំលើទូក មានសណ្តែកដី និង ពងក្រួច គឺសុទ្ធសឹងតែខាង MGI បានទិញញ៉ាំដោយខ្លួនឯងនោះទេ គឺពុំមែនជាការរៀបចំរបស់ក្រុមការងារ MGC ឡើយ។
ជុំវិញរឿងរ៉ាវដដែលខាងលើនេះ មកដល់ព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងសន្និសីទសារព័ត៌មានដែលខាងក្រុមការងារ MGC បានរៀបចំស្ដីពីការរំសាយធ្វើជាម្ចាស់ផ្ទះកម្មវិធី MGI ដោយអ្នកស្រី អ៊ឹម សុគន្ធា និង បវរកញ្ញា ប៊ី សុធារី ព្រមទាំងក្រុមការងារ MGC ក៏បាននិយាយបញ្ជាក់ត្រង់ចំណុចរឿងលើទូកទាក់ទងនឹងអាហារ សណ្តែកដី និង ពងក្រួច យ៉ាងច្បាស់ៗបង្ហាញទៅកាន់ខាង MGI ក៏ដូចជាមហាជនទូទាំងពិភពលោកឱ្យបានដឹងថា ទាំងទូក សណ្តែកដី និង ពងក្រួចទាំងនោះ ពុំមែនក្រុមការងាររបស់ MGC ជាអ្នកទិញឱ្យបវរកញ្ញាទាំងអស់ញ៉ាំឡើយ គឺខាងក្រុមការងារ MGI ផ្ទាល់ជាអ្នកទិញទាំងអស់ គ្រាន់តែរាល់ការចំណាយលើអាហារលើទូកនោះ ខាងក្រុមការងារកម្ពុជាជាអ្នកចេញលុយទាំងអស់៕
សូមទស្សនាវីដេអូខាងក្រោម៖