ការឱ្យកូនបៅដោះ មិនមែនមានអត្ថប្រយោជន៍ចំពោះតែកូនទេ ម្តាយក៏ទទួលបានផលច្រើនដែរ
ការឱ្យកូនបៅទឹកដោះម្តាយជារឿងមួយចំាបាច់ដែលអ្នកម្តាយគ្រប់រូបគួរតែធ្វើ។ ជាការពិតណាស់ តាមការស្រាវជ្រាវ ការឱ្យកូនបៅដោះមិនត្រឹមតែជួយដល់សុខភាពកូនប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ចំពោះអ្នកម្តាយផ្ទាល់ផងដែរ។
អត្ថប្រយោជន៍ចំពោះកូន ៖
- កូនបៅទឹកដោះម្តាយរហូតដល់អាយុ ៦ ខែអាចកាត់បន្ថយការប្រឈមថ្លោសលើសទម្ងន់។
- កាត់បន្ថយការប្រឈមករណីស្លាប់ភ្លាមៗ (អំឡុងពេលគេង)។
- កាត់បន្ថយប្រឈមជំងឺមហារីកគ្រាប់ឈាម។
- កាត់បន្ថយប្រឈមជំងឺហឺតឬប្រតិកម្ម (Allergy)។
- ទឹកដោះម្តាយមានសារធាតុអង្គបដិបក្ខ (antibodies) ដែលជួយឱ្យរាងកាយកូនប្រឆាំងនឹងបាក់តេរី និង វីរុសផ្សេងៗ
- ធ្វើឱ្យកូនរឹងមាំមិនងាយឈឺ។
អត្ថប្រយោជន៍ចំពោះម្តាយ ៖
- ការឱ្យកូនបៅដោះអាចជួយដុតកាឡូរីដែលធ្វើឱ្យអ្នកម្តាយឆាប់ស្រកគីឡូបានរាងស្អាតមកវិញ។
- ជួយបញ្ចេញអ័រម៉ូនអូស៊ីតូស៊ីនដែលធ្វើឱ្យស្បូនរួមត្រឡប់មកទំហំធម្មតាក្រោយពេលសម្រាល និង កាត់បន្ថយការហូរឈាមពីស្បូនក្រោយពេលសម្រាល។
- កាត់បន្ថយការប្រឈមជំងឺសុដន់ផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។
- ជួយកាត់បន្ថយការចំណាយលើម្សៅទឹកដោះគោកំប៉ុងនៅឆ្នាំដំបូង៕