ទីបំផុត! Toey បានបួសជាព្រះសង្ឃ តាមបំណង ដើម្បីសងគុណឪពុកម្តាយហើយ
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ តារាសម្ដែងប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Toey Pongsakorn បានបង្ហោះរូបភាពជូនពានខមាទោសទៅកាន់គណៈគ្រប់គ្រងក្រុមហ៊ុន ដើម្បីសុំលាទៅបួសជាព្រះសង្ឃ បំពេញកាតព្វកិច្ចជាកូនល្អសងគុណលោកឪពុកអ្នកម្តាយ។
បើតាមការឱ្យដឹងពីអ្នកកំលោះ Toey សម្រាប់ការបួសនេះ គឺនឹងធ្វើឡើងជាលក្ខណៈក្រុមគ្រួសារ ពុំបានរៀបចំកម្មវិធីធំដុំឡើយ។ រយៈពេលនៃការបួស គឺមានរយៈពេល ១៥ ថ្ងៃ។ ទន្ទឹមនឹងការបានបួសជាព្រះសង្ឃ សងគុណឪពុកម្តាយនេះ Toey ពិតជាសប្បាយរីករាយណាស់ ព្រោះថាក្នុងមួយជីវិតមនុស្សប្រុស គឺត្រូវបួសឱ្យបានម្តងដែរ។
ដោយឡែក កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តារាប្រុស Toey បានបួសជាព្រះសង្ឃរួចរាល់ទៅតាមប្រពៃណីសាសនាហើយ។ ក្នុងឱកាសបួសនោះ គេក៏ឃើញវត្តមានតារាប្រុសស្រីដែលជាមិត្តភក្តិបានទៅចូលរួមផងដែរ។ ទន្ទឹមនឹងនោះ សម្រាប់មហាជនអ្នកគាំទ្រក៏បានចូលរួមអនុមោទនាដូចគ្នា៕